ធ្វើបានទេ? បងប្អូនខ្មែរទូទាំងប្រទេស ម្នាក់បរិច្ចាគត្រឹមតែ ៥ពាន់រៀល ក្នុងមួយខែ ដើម្បីឲ្យមន្ទីរពេទ្យគន្ធបុប្ផាដំនើរការបានយ៉ាងយូរអង្វែង សម្រាប់កូនខ្ញុំ កូនអ្នក ក៏ដូចជាទំពាំងស្នងឬស្សីកម្ពុជារាប់លាននាក់ទៀត
- June 29, 2019
នៅមន្ទីរពេទ្យគន្ធបុប្ផាទាំងប្រាំទីតាំង គឺជាក្តីសង្ឃឹមរបស់កុមារកម្ពុជា ដោយមន្ទីរពេទ្យនេះបានធ្វើការព្យាបាលជម្ងឺកុមារាកុមារីជាច្រើនលាននាក់ឲ្យរស់រានមានជីវិតរួចផុតពីជម្ងឺទាំងស្រាលនិងធ្ងន់ធ្ងរ។ ក្នុងនោះផងដែលក៏មានការសំណូមពរពីមហាជនមួយចំនួនទៅកាន់ សប្បុរសជននានា ដើម្បីធ្វើការបរិច្ចាគថវិកាជូនមូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីជួយបន្តនិរន្តរភាពនៃកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផា។
នេះបើយោងតាមការបង្ហោះរបស់គណនីហ្វេសប៊ុក Si Em បានសំណូមពរឲ្យប្រជាពលរដ្ឋកម្ពុជាយើងទូទាំងប្រទេសធ្វើការបរិច្ចាគត្រឹមតែ1.25$ រឺ ៥០០០រៀលក្នុងមួយខែ ដើម្បីឲ្យមន្ទីរពេទ្យគន្ធបុប្ផាដំនើរការបានយ៉ាងយូរអង្វែង។ ដោយនេះជាការលើកឡើងរបស់ប្រភពខាងលើ៖

“បើខ្ញុំនិងអ្នកនិយាយតៗគ្នាទៅកាន់ប្រជាជនខ្មែរថា កំលាំងរួមគ្នារបស់យើងម្នាក់អាចជួយអោយមន្ទីរពេទ្យគន្ធបុប្ផាដំនើរការបានយ៉ាងយូរអង្វែង។ 1$របស់អ្នកគឺអាចក្លាយជារាប់លានដុល្លារ។ សាកល្បងគិតត្រួសៗ ប្រជាជនខ្មែរសរុបមាន ១៦.៤៩លាននាក់ ហើយម្នាក់បរិច្ចាគ១.២៥ដុល្លារ រឺ ៥០០០រៀលក្នុងមួយខែ ដោយកត្តាជីវភាពអ្នកខ្លះអាចខ្វះខាតអញ្ចឹង ខ្ញុំកាត់ស្មានថាមានប្រហែលជា៥លាននាក់ចុះនឹងបរិច្ចាគ អញ្ចឹងក្នុងមួយខែក៏បានជាង៥លានដុល្លារ សំរាប់មន្ទីរពេទ្យប្រើប្រាស់ក្នុងការរក្សាព្យាបាលកុមារកម្ពុជាបានដែរ។ មន្ទីរពេទ្យគន្ធបុប្ផាគឺជាទីពឹងនិងក្ដីសង្ឃឹមរបស់កូនខ្ញុំក៏ដូចជាកុមារកម្ពុជារាប់លាននាក់ សង្ឃឹមថាយើងទាំងអស់គ្នាចូលរួមបរិច្ចាគដើម្បីអោយមន្ទីរពេទ្យដំនើរការបានយូរអង្វែង ដើម្បីកូនខ្ញុំ កូនអ្នក ក៏ដូចជាទំពាំងស្នងឬស្សីកម្ពុជារាប់លាននាក់ទៀត”។
ប្រិយមិត្តពុំចាំបាច់ធ្វើការទៅបរិច្ចាគផ្ទាល់នោះទេដោយខាងក្រោមនេះជាមធ្យោបាយងាយៗក្នុងការបរិច្ចាគ៖
1. ABA តាមរយៈគណនីឈ្មោះ“មូលនិធិគន្ធបុប្ផាកម្ពុជា”
លេខគណនីប្រាក់រៀល ៖ 000791704
លេខគណនីប្រាក់ដុល្លា ៖ 000791702
2. កាណាឌីយ៉ា តាមរយៈគណនីឈ្មោះ“មូលនិធិគន្ធបុប្ផាកម្ពុជា” ដែលមានលេខគណនី ដូចខាងក្រោម៖
លេខគណនីប្រាក់រៀល ៖ 001-0004517348
លេខគណនីប្រាក់ដុល្លារ ៖ 001-0004517337
3. វីង(Wing)ដោយមិនគិតថ្លៃសេវាជាមួយលេខកូដដូចខាងក្រោម៖
លេខកូដប្រាក់រៀល៖ 5559
លេខកូដប្រាក់ដុល្លារ៖ 5558
4. ធនាគារអេស៊ីលីដា៖
លេខកូដប្រាក់រៀល៖ 0001-0341273813
លេខកូដប្រាក់ដុល្លារ៖ 0001-0341273824″។ សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់គេហទំព័រ មូលនិធិគន្ធបុប្ផា៕


ប្រភព៖ Si Em
ដោយ៖ ណារ៉ែន
- Share This Post:






