បច្ចេកវិទ្យា

លេចធ្លាយយ៉ាងច្បាស់ក្រឡែត រូបរាង Galaxy Note 10+ មានប្រជ្រុយនៅចំកណ្តាលថ្ងាសតែម្តង

BY
Khmernote Media
June 29, 2019

នៅសល់តែប៉ុន្មានខែទៀតប៉ុណ្ណោះ Galaxy Note 10 របស់ក្រុមហ៊ុន Samsung នឹងបង្ហាញខ្លួនហើយ ចំណែកឯព័ត៌មានជាច្រើនក៏បន្តលេចធ្លាយផងដែរ។ នាពេលថ្មីៗនេះ លេចធ្លាយយ៉ាងច្បាស់អំពីរូបរាងរបស់ Galaxy Note 10 ពេញអិនធើណេត ហើយតាមរយៈរូបភាពដែលលេចធ្លាយនោះបង្ហាញឲ្យច្បាស់ថា Galaxy Note 10 នៅឆ្នាំនេះមានម៉ូដែលមួយទៀតគឺ Note 10+ មិនមែន Note 10 Pro ដូចព័ត៌មាចចាមអារាមមុនៗឡើយ។

តាមរយៈរូបភាពលេចធ្លាយនោះបង្ហាញថា Note 10+ ប្រើប្រាស់អេក្រង់ប្រភេទ Infinity O ដោយចោះប្រហោងមួយនៅចំកណ្តាលអេក្រង់ខាងលើ ដើម្បីទុកដាក់កាមេរ៉ាមុខ ហើយរូបរាងរបស់ Note 10+ មានលក្ខណៈជ្រុងជាង S10 និងមានអេក្រង់កោង និងគែមឆ្វេង-ស្តាំ លើ-ក្រោម ស្តើងមែនទែន។ ចំណែកឯរូបរាងខាងក្រោយវិញ Note 10+ ប្តូរទីតាំងកាមេរ៉ាពី៣គ្រាប់ផ្តេកតម្រៀបគ្នា មកជា៣គ្រាប់បញ្ឈរលើគ្នាវិញ។ ហើយអ្វីធ្វើឲ្យ Fan របស់ Samsung ខកចិត្តនោះគឺថា Note 10 នៅក្នុងឆ្នាំនេះលែងមានទៀតហើយរន្ធដោតកាស 3.5mm។

Galaxy Note 10 ត្រូវបានគេរំពឹងថា នឹងបង្ហាញខ្លួននៅក្នុងខែសីហា ឆាប់ៗខាងមុខនេះ ហើយវាមានរហូតដល់ទៅ៣ម៉ូដែលគឺ Note 10 ធម្មតា, Note 10+ និង Note 10 5G៕

អត្ថបទ៖ ឌី

Share This Post: