អន្តរជាតិ
រកឃើញហើយកន្លែងនាំឲ្យស្ទះលូលិចផ្លូវ២០០៤
BY Khmernote Media
March 22, 2018
រាជធានីភ្នំពេញ៖ នៅរាល់ពេលមានភ្លៀងធ្លាក់ម្តងៗ គេតែងតែសង្កេតឃើញតាមដងផ្លូវ២០០៤ ស ឡា មានការលិចទឹកយ៉ាងខ្លាំង ដែលបង្កផលពិបាកដល់បងប្អូនប្រជាពលរដ្ឋក្នុងធ្វើដំណើរ។ ដោយសារតែឃើញពីស្ថានភាពផ្លូវបែបនេះ កាលពីពេលថ្មីៗនេះ សាលារាជធានីភ្នំពេញបានដឹកនាំកម្លាំងទៅធ្វើការកាយដាក់លូថ្មីធំជាងមុន ដើម្បីជួយរំដោះជំនន់ទឹក ពេលមានភ្លៀងធ្លាក់។
ពេលកាយដាក់លូថ្មី មន្ត្រីជំនាញបានប្រទះឃើញកាកសំណល់ និងសំរាមជាច្រើននៅក្នុងលូ ដែលសំរាមទាំងអស់នោះហើយជាហេតុបង្កឲ្យមានការកកស្ទះទៅដល់លំហូទឹកពេលមានភ្លៀងធ្លាក់ម្តងៗ ហើយបង្កជាការលិចទឹកតាមដងផ្លូវតែម្តង៕








អត្ថបទ៖ សេម