ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ឥណ្ឌូណេស៊ីកំពុងពន្លឿនផែនការព្រៃបៃតងនៅវាលខ្សាច់បូណេអូ ដើម្បីផ្លាស់ប្តូរទីនោះទៅជារដ្ឋធានីថ្មីរបស់ប្រទេស

    BY autoadmin June 29, 2019
    ឥណ្ឌូណេស៊ីកំពុងពន្លឿនផែនការព្រៃបៃតងនៅវាលខ្សាច់បូណេអូ ដើម្បីផ្លាស់ប្តូរទីនោះទៅជារដ្ឋធានីថ្មីរបស់ប្រទេស

    កាលពីចុងទសវត្សរ៍ឆ្នាំ ១៩៧០ វាត្រូវបានគេឱ្យដឹងថា អតីតប្រធានាធិបតីឥណ្ឌូណេស៊ីលោក Suharto ធ្លាប់បានចាប់ផ្តើមធ្វើដំណើរតាមបណ្ដោយឆ្នេរភាគខាងកើត Kalimantan ដែលជាដីភ្លឺចិញ្ចាចមួយ លាតសន្ធឹងលើកោះបូណេអូ។ អំឡុងពេលធ្វើដំណើរដ៏លំបាកនៅចន្លោះទីក្រុង Balikpapan និង Samarinda គាត់បានឈរពីលើភ្នំដ៏ស្រស់ស្អាតមួយ និងបានកោតសរសើរដល់បរិវេណធម្មជាតិនៅទីនោះ ប៉ុន្តែគាត់ប្រហែលជាមិនធ្លាប់គិតទេថា ទីកន្លែងដែលគាត់បានជាប់ចិត្តមួយនេះ នឹងប្រែក្លាយជារដ្ឋធានីរបស់ឥណ្ឌូណេស៊ីឆាប់ៗខាងមុខ។

    ក្នុងការអបអរសាទរទៅដល់ដំណើរទស្សនកិច្ចរបស់អតីតប្រធានាធិបតីលោក Suharto ព្រៃឈើនេះត្រូវបានគេដាក់ឈ្មោះតាមកិត្តិយសរបស់គាត់ ហើយនៅ ឆ្នាំ១៩៩១ វាបានក្លាយទៅជាតំបន់អភិរក្ស ដែលត្រូវបានគេហៅថាជា «ឧទ្យានព្រៃឈើដ៏អស្ចារ្យ»។ ហើយជាមួយនឹងទិដ្ឋភាពបៃតងដ៏ទាក់ទាញនេះ មូលដ្ឋានគ្រឹះនៃទីក្រុងថ្មីមួយសម្រាប់មនុស្ស ១លាននាក់ អាចនឹងត្រូវចាប់ផ្ដើមធ្វើនៅក្នុងពេលឆាប់ៗនេះ។ ថ្វីបើរដ្ឋាភិបាលប្រទេសឥណ្ឌូណេស៊ីនឹងមានការពិបាកក្នុងការចាប់ផ្ដើមទីក្រុងថ្មីនៅលើទឹកដីវាលរហោស្ថាននេះ រដ្ឋាភិបាលចង់ផ្លាស់ប្តូរវិធីថ្មីមួយ ដោយការកសាងទីក្រុងមួយក្នុងព្រៃឈើផ្ទាល់។

    ប្រសិនបើវាកាន់តែគៀកនឹងព្រៃធំនៅ Kalimantan ពួកគេនឹងធ្វើឱ្យទីក្រុងថ្មីនេះក្លាយជាទីក្រុងព្រៃឈើ ដែលវាមានន័យថា ពួកគេនឹងមិនបំផ្លាញវាចោលទេ! ពួកគេនឹងធ្វើឱ្យរស់ឡើងវិញនូវព្រៃបៃតង ហើយឱ្យស្រប់តាមបាវចនារបស់ពួកគេថា «Smart, Green and Beautiful» ហើយវានឹងក្លាយជាផែនការសំខាន់បំផុតរបស់ពួកយើង។ ប្រសិនបើពួកគេសម្រេចគម្រោងនេះទាន់ពេល ពួកគេនឹងចាប់ផ្តើមដាក់គម្រោងសាងសង់នៅ ឆ្នាំ២០២០ ហើយនៅ ឆ្នាំ២០២១ សកម្មភាពសាងសង់នឹងអាចចាប់ផ្ដើម បន្ទាប់មកនៅ ឆ្នាំ២០២៤ ពួកគេនឹងអាចប្តូររដ្ឋធានីមកទីនេះជាបណ្ដើរៗ៕

    អត្ថបទ៖ លីដា

    Share This Post: