ភោជនីយដ្ឋាន Orphic ផ្លាស់ប្តូរមុខមាត់ថ្មី យ៉ាងស្រស់ស្អាតនាដងទន្លេទីក្រុងភ្នំពេញ
២៨ មិថុនា ឆ្នាំ២០១៩ ៖ Orphic ជាភោជនីយដ្ឋានដែលមានរចនាបថបែបលោកខាលិច នឹងមានបម្រើរសេវាកម្មសម្រាប់អតិថិជនបរទេស និងអតិថិជនខ្មែរទូរទៅ ជាមួយការកំសាន្តនាពេលរាត្រីដែលមានលក្ខណៈពិសេសជាងគេ តាមដងទន្លេនៃទីក្រុងភ្នំពេញ។

ក្រៅពីដាក់ឈ្មោះតាមរឿងនិទានក្រិច ផ្នែកខាងមុខរបស់ Orphic ក៏បានដាក់តាំងគប់ភ្លើងបែបសម័យក្រិចបុរាណពិតៗដ៏គួរឲ្យទាក់ទាញផងដែរ។ ចំនុចដ៍ពិសេសរបស់ Orphic នេះក្នុងចំណោមសំណង់អាគារតាមមាត់ទន្លេ គឺស្រដៀងគ្នាទៅនឹងសំណង់អាគារដែលបានរំលេចឡើងនៅ អូឡាំពិច ដែលមានប្រភពចេញពីក្រិចបុរាណ។
គំនិតរចនាខាងក្នុងបង្ហាញពីរចនាបថលក្ខណៈសម័យបច្ចេកវិទ្យា ស្ថាប័យកម្មបែបចំហាយទឹកនៅសតវត្សទី១៩ដែលស៊ីសង្វាក់គ្នាជាមួយនឹងជម្រើសសម្បូរបែបនៃស្រាក្រឡុក និងទឹកផ្លែឈើក្រឡុកដ៏ទាក់ទាញព្រមជាមួយរសជាតិគ្មានពីរ។ Orphic ផ្តល់ជូននូវដំណើរផ្សងព្រេងឱជារសជាមួយនឹងមុខម្ហូបចម្រុះអាស៊ី នឹងអឺរ៉ុបសម័យទំនើប និងមុខម្ហូបខ្មែរពិសេសៗ។

ដូចនេះ ប្រសិនជាលោកអ្នក មានបំណងចង់ផ្លាស់ប្តូរជីវិតនាពេលរាត្រីរបស់ខ្លួនជាមួយនឹងអ្វីដែលថ្មីៗ ដល់ពេលវេលាដែលលោកអ្នកត្រូវក្រលេកមកដងទន្លេទីក្រុងភ្នំពេញ ដោយមកកំសាន្តនៅ Orphic។ម្យ៉ាងវិញទៀត លោកអ្នកអាចចែករំលែករូបភាពផ្ទាល់ខ្លួនជាមួយរចនាបថដ៏អស្ចារ្យរបស់ Orphic តាមរយះបណ្តាញសង្គម Facebook និង Instagram។
តោះចឹងសូម tag Orphic @orphicbarofficial#ithappenedinorphic.
