ព័ត៌មានជាតិ
អាណោចអាធ័មណាស់! តែ ១០ នាទីសោះ កូនស្រីអាយុ ២ ឆ្នាំ ធ្លាក់ចូលអាងចិញ្ចឹមក្រពើ ក្រពើហែកដណ្តើមគ្នាស៉ី ឪពុកបានត្រឹមយកឈើទៅវាយ យកលលាដ៏ក្បាលកូនមក ….
BY Khmernote Media
June 30, 2019
សៀមរាប៖ ហេតុការណ៍នេះកើតឡើងនៅខេត្តសៀមរាប ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩ ស្រុកសៀមរាប ឃុំសៀមរាប ភូមិពោធិបន្ទាយជ័យ ដែលឪពុកម្តាយជាអ្នកចិញ្ចឹមក្រពើលក់ បានធ្វេសប្រហែលបណ្តាលឲ្យកូនស្រីអាយុ ២ ឆ្នាំបានធ្លាក់ចូលអាងចិញ្ចឹមក្រពើ បណ្តាលឲ្យក្រពើហែកស៉ីជាអាហារ នៅក្នុងខណៈពេលនោះ ឪពុកបានជាប់យកឥវ៉ាន់ឲ្យគេ ត្រឹម ១០ នាទី ឯម្តាយជាប់សរសៃរខ្ចីមើលថែកូនមួយទៀត។ ឪពុកក្រោយពេលដែលដឹងកូនធ្លាក់ចុះ បានហួសពេលហើយ បានត្រឹមយកដំបងវាយក្រពើ យកបានត្រឹមលលាដ៏ក្បាល។ សូមបងប្អូនអ្នករកស៉ីចិញ្ចឹមក្រពើយកសាច់ និងស្បែកលក់ មេត្តាប្រុងប្រយ័ត្នទាំងអស់គ្នា! ប្រភពពីលោក៖ Sokpee Siem Reap



