ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រុងព្រះសីហនុ មាន​កា​រ​វិនិយោគ​ច្រើន​ពី​ជន​បរទេស ដោយសណ្ឋាគារ ​​ផ្ទះ​សំណាក់​ កាស៊ីណូ និងក្លិបកំសាន្តរាប់រយកន្លែង ​ជនបរទេសជាអ្នកគ្រប់គ្រង

    BY Khmernote Media July 1, 2019
    ក្រុងព្រះសីហនុ មាន​កា​រ​វិនិយោគ​ច្រើន​ពី​ជន​បរទេស ដោយសណ្ឋាគារ ​​ផ្ទះ​សំណាក់​ កាស៊ីណូ និងក្លិបកំសាន្តរាប់រយកន្លែង ​ជនបរទេសជាអ្នកគ្រប់គ្រង

    ក្រុងព្រះសីហនុ៖ នៅព្រឹកថ្ងៃទី០១​ ខែកក្កដា ឆ្នាំ២០១៩នេះ ឯកឧត្តម​នាយ​ឧត្តម​សេនីយ៍​ ថោង​ លីម អគ្គ​ស្នងការ​រង​នគរបាល​ជាតិ​ ជា​ប្រ​ធាន​ក្រុម​ការងារ​ចុះ​ពង្រឹង​សន្តិសុខ​សណ្តាប់​ធ្នាប់​របៀបរៀបរយ​សង្គម​ នៅ​ខេត្ត​ព្រះសីហនុ​ បាន​ដឹក​នាំ​បើក​កិច្ច​ប្រជុំ​បន្ទាន់​មួយ​ ដើម្បី​បន្ត​និរន្តរភាព​ការងារ​ ពង្រឹង​សន្តិសុខ​សណ្តាប់​ធ្នាប់​ រក្សា​របៀប​រៀប​រយ​ក្នុង​ខេត្ត​ព្រះសីហនុ​ ឲ្យ​កាន់​តែ​ប្រសើរ​ឡើង ដោយកិច្ចប្រជុំនេះបានធ្វើឡើងនៅ​ស្នងការ​ដ្ឋាននគរបាល​ខេត្ត​ព្រះសីហនុ​។

    ក្នុងនោះផងដែរនៅក្នុងកិច្ចប្រជុំឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានរាយការណ៍នូវស្ថានភាព​ទូទៅ​ក្នុងក្រុងព្រះសីហនុ ដោយឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានឲ្យដឹងថា៖ “ស្ថាន​ភាព​ទូទៅ​ខេត្ត​ព្រះសីហនុមាន​កា​រ​វិនិយោគ​ច្រើន​ពី​ជន​បរទេស​ ជនជាតិ​ចិន​ ធ្វើ​ឲ្យ​ខេត្ត​ព្រះសីហនុ​ មាន​ការ​រីកចម្រើន​យ៉ាង​ឆាប់​រហ័ស​លើ​គ្រប់​វិស័យ​ ដូច​ជា​កាស៊ីណូ​ សណ្ឋាគារ​ ផ្ទះសំណាក់​ ភោជនីយ​ដ្ឋាន​ ព្រម​ទាំង​មុខ​របរ​ផ្សេង​ៗ​ជាច្រើន​ទៀត​ ភាគ​ច្រើន​គ្រប់គ្រង​ដោយ​ជនជាតិ​ចិន​។

    – សណ្ឋាគារ​និង​ផ្ទះ​សំណាក់​ចំនួន​១៥​៦​កន្លែង​ គ្រប់គ្រង​ដោយ​ជនជាតិ​ចិន​ចំនួន​១៥០​កន្លែង។
    – កាស៊ីណូ​ចំនួន​៦២​កន្លែង​ វិនិយោគ​ដោយ​ជន​បរទេស​៤៨​កន្លែង។
    -​ ក្លិប​កំសាន្ត​ ខារ៉ាអូខេ​ ៤១​កន្លែង​គ្រប់គ្រង​ដោយ​ជនជាតិ​ចិន។
    -​ ហាង​ម៉ាស្សា​ចំនួន​៤៦ កន្លែង​គ្រប់គ្រង​ដោយ​ជនជាតិ​ចិន។
    -​ ភោជនីយ​ដ្ឋាន​ចំនួន​៤៣៦ គ្រប់គ្រង​ដោយ​ជនជាតិ​ចិន​៩៥%៕

    ប្រភព៖ ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ
    ដោយ៖ ណារ៉ែន

    Share This Post:
    MPO4D jitutoto mpo4d Mpoplay