ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ពីមុនទៅពិនិត្យផ្ទៃពោះត្រូវអស់លុយ តែពេលនេះស្ត្រីមានផ្ទៃពោះដែលទៅពិនិត្យគ្រប់ចំនួន នឹងទទួលបានថវិកាបន្ថែមពីខាងមន្ទីរពេទ្យទៀត

    BY Khmernote Media July 1, 2019
    ពីមុនទៅពិនិត្យផ្ទៃពោះត្រូវអស់លុយ តែពេលនេះស្ត្រីមានផ្ទៃពោះដែលទៅពិនិត្យគ្រប់ចំនួន នឹងទទួលបានថវិកាបន្ថែមពីខាងមន្ទីរពេទ្យទៀត

    នៅព្រឹកថ្ងៃចន្ទ ១៤ រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៩ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន អញ្ជើញជាអធិបតីក្នុងពិធីផ្ទេរការគ្រប់គ្រង សាលាកុមារ ពិការភ្នែក និងគ ថ្លង់នៃអង្គការគ្រួសារថ្មីទៅ​ក្រោម​ការ​គ្រប់គ្រង​របស់​ក្រសួង​អប់រំ​ ស្ថិតនៅខ័ណ្ឌសែនសុខ រាជធានីភ្នំពេញ។

    ដោយនៅមុននេះបន្តិចយោងតាមការបង្ហោះរបស់ឯកឧត្តម ខៀវ កញ្ញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានបានឲ្យដឹងថា៖ “ពី​មុន​ ស្ត្រី​យេីង​ពេល​មាន​ផ្ទៃ​ពោះ​ ទៅ​ពិនិត្យ​ពេទ្យ​ដោយ​អស់​លុយ​ ចាប់​ពី​ពេលនេះទៅ​ ពេល​ទៅ​ពិនិត្យ​ពេទ្យ​បាន​លុយ​ថែម​ទៀត​។ ហេីយ​ត្រូវ​ទៅ​ពិនិត្យ​ ៤​ ដង​។ យេីង​ធ្វើ​នេះ​ដេីម្បី​បន្ថយ​អត្រា​កុមារ​ដែល​កេីត​មក​មានកាយសម្បទា​ ឬ​ សតិបញ្ញា​ មិន​គ្រប់គ្រាន់​”។ ដោយនេះគឺជាប្រសាសន៍របស់សម្តេចតេជោក្នុង​ឱកាស​ធ្វើ​អធិបតី​ក្នុង​ការ​ផ្ទេរ​សាលា​កុមារ​ គថ្លង់​ ទៅ​ក្រោម​ការ​គ្រប់គ្រង​របស់​ក្រសួង​អប់រំ​។ គួរបញ្ជាក់ថាការពិនិត្យផ្ទៃពោះចំនួន៤ដងនឹងទទួលបានថវិកានេះគឺមានគ្រប់មន្ទីរពេទ្យដែលបានចុះកិច្ចព្រមព្រៀងជាមួយ បេឡាជាតិរបបសន្តិសុខសង្គម(ប.ស.ស) ផ្នែកថែទាំសុខភាព ទូទាំងប្រទេស៕

    Share This Post:
    MPO4D jitutoto mpo4d Mpoplay