បច្ចេកវិទ្យា

Galaxy Note 9 ទំនងជាអាចបំពាក់បច្ចេកវិទ្យាស្គែនក្រយ៉ៅដៃបង្កប់ក្នុងអេក្រង់ ដោយសារ Samsung រកឃើញដោះស្រាយថ្មី

BY
Khmernote Media
March 23, 2018

កាលពីលើកមុនខ្មែរណូតធ្លាប់ចុះផ្សាយម្តងរួចមកហើយថា ក្រុមហ៊ុន Samsung នឹងមិនប្រើប្រាស់បច្ចេកវិទ្យាស្គែនក្រយ៉ៅដៃបង្កប់នៅក្នុងកញ្ចក់អេក្រង់ សម្រាប់បំពាក់លើ Galaxy Note ជំនាន់ក្រោយរបស់ខ្លួនឡើយ ដោយសារតែមានបញ្ហាទាក់ទងនឹង ស្គ្រិនបិតការពារអេក្រង់ ប៉ុន្តែពេលថ្មីៗនេះ ព័ត៌មានលេចលឺពីកូរ៉េខាងត្បូងបានឲ្យដឹងថា ក្រុមហ៊ុននឹងបំពាក់បច្ចេកវិទ្យានេះ នៅលើ Galaxy Note ជំនាន់របស់ខ្លួនវិញ។

ប្រភពពីកូរ៉េបានឲ្យដឹងថា បច្ចុប្បន្ននេះក្រុមហ៊ុន Samsung បានរកឃើញដំណោះស្រាយ ៣ទៅ៤យ៉ាង ដើម្បីបង្កប់បច្ចេកវិទ្យាស្គែនក្រយ៉ៅដៃនេះចូលទៅក្នុងកញ្ចក់ Super AMOLED នៅលើ Galaxy Note ៩ របស់ខ្លួន។ ប្រភពដដែលបានឲ្យដឹងទៀតថា ក្រុមហ៊ុន Samsung មិនទាន់បញ្ចូលបច្ចេកវិទ្យានេះចូលទៅក្នុងអេក្រង់ល្អ១០០%នោះទេ ប៉ុន្តែដោយសារតែ Galaxy Note 9 ត្រូវបានគេរំពឹងថា នឹងបង្ហាញខ្លួននៅចុងខែសីហាខាងមុខនេះ ដូច្នេះក្រុមហ៊ុនមានពេលវេលាគ្រប់គ្រាន់សម្រាប់អភិវឌ្ឍន៍បច្ចេកវិទ្យានេះហើយ៕

អត្ថបទ៖ សេម
ប្រភព៖ phonearena

Share This Post: