ព័ត៌មានជាតិ
អគ្គិភ័យឆាបឆេះនៅក្បែរសាលាទួនហ្វា តាំងពីកណ្តាលអធ្រាត្ររហូតដល់ព្រឹកព្រលឹម
BY Khmernote Media
July 2, 2019
រាជធានីភ្នំពេញ៖ នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង ២៣ និង២៥នាទី មានគ្រោះអគ្គិភ័យមួយបានកើតឡើង នៅក្នុងសង្កាត់អូឡាំពិក តាមបណ្តោយផ្លូវ ១៧៣ ខណ្ឌបឹងកេងកង បណ្តាលអោយខូចខាតផ្ទះទាំងស្រុង០៦ផ្ទះ ក្នុងនោះឃ្លាំងចំនួនមួយ ឆេះរោលខាងក្រោយ ចំនួន០៤ផ្ទះប្រើប្រាស់ឡានទឹកសរុបចំនួន៣៤ឡាន ក្នុងនោះ ឡានស្នងការក្រុង១៨ឡាន ឡានជ្រោយចង្វារ ០៦ ឡានអាវុធហត្ថ ០៤ ឡានកម្ពុជា០១ និងឡានក្រសួង០៣។ មូលហេតុនៃការឆេះមិនទាន់ដឹងមូលហេតុច្បាស់លាស់នៅឡេីយទេ។ បច្ចុប្បន្នអគ្គិភ័យមិនទាន់រលត់ទាំងស្រុងនៅឡើយទេ៕

ប្រភព៖ ស្នងការដ្ឋាននគរបាលជាតិ



