ច្បាស់ការហើយ! Galaxy Note 10 របស់ Samsung នឹងបង្ហាញខ្លួននៅដើមខែក្រោយ
- July 2, 2019
ដូចព័ត៌មានលេចធ្លាយមែន នៅខែក្រោយនេះថ្ងៃទី០៧ ខែសីហាក្រុមហ៊ុន Samsung នឹងរៀបចំព្រឹត្តិការណ៍ Unpacked ថ្មីមួយនៅមជ្ឈមណ្ឌល Barclays Center តំបន់ Brooklyn សហរដ្ឋអាមេរិក។ ក្រុមហ៊ុន Samsung មិនបាននិយាយអ្វីច្រើនពីផលិតផល ដែលនឹងបង្ហាញខ្លួននោះទេ ប៉ុន្តែតាមរយៈវីដេអូខ្លីមួយរបស់ក្រុមហ៊ុននោះ គឺបង្ហាញពីប៉ិច និងកាមេរ៉ា។
មួយរយៈមុននេះមានការលេចធ្លាយពីរូបរាងរបស់ Galaxy Note 10 ដែលមានអេក្រង់ខាងមុខជាប្រភេទ Infinity-O ដោយមានប្រជ្រុយមួយនៅចំកណ្តាលថ្ងាស មានរូបរាងលក្ខណៈជ្រុងជាងមុន និងមានកាមេរ៉ាខាងក្រោយ៣គ្រាប់បញ្ឈរជាប់គ្នា។ ឆ្នាំនេះអាចនឹងមាន Note 10 ដល់ទី២ម៉ូដែល គឺ Note 10 ធម្មតាមានអេក្រង់ 6.3-inch និង Note 10+ មានអេក្រង់ 6.8-inch (និងមាន Note 10+ ម៉ូដែល 5G ផងដែរ)។ ហើយនៅឆ្នាំនេះអាចនឹងធ្វើឲ្យ Fan របស់ក្រុមហ៊ុន Samsung ស្រងាកចិត្តមិនស្ទើរនោះទេ ដោយតាមរយៈព័ត៌មានលេចធ្លាយបង្ហាញថា Note 10 នឹងមិនមានរន្ធដោតកាស 3.5mm ទៀតទេ។
រងចាំមើលទាំងអស់គ្នាថា តើ Galaxy Note 10 ពិតជាមានរូបរាងដូចព័ត៌មានបែកធ្លាយមែនឬយ៉ាងណា?

អត្ថបទ៖ ឌី
- Share This Post:







