និស្សិតសាកលវិទ្យាល័យ បៀលប្រាយ ឆ្លៀតពេលធ្វើដំណើរកម្សាន្តបោះតង់ ដើរប្រមូលសំរាមនិងសម្អាតឆ្នេរ នៅឯតំបន់ឆ្នេរនេសាទ ខេត្តកោះកុង
- July 2, 2019
កាលពីថ្មីៗនេះ ផ្ទុះការចែករំលែកពេញបណ្តាញសង្គមពីក្រុមនិស្សិតនៃសាកលវិទ្យាល័យបៀលប្រាយ ចូលរួមរើសសំរាមសម្អាតឆ្នេរនៅឯខេត្តកោះកុង។ តាមរយៈប្រភពគណនីដែលមានឈ្មោះថា Virachey In ដែលជាអ្នកដឹកនាំដំណើរកម្សាន្តបោះតង់របស់ក្រុមនិស្សិតនៃសាកលវិទ្យាល័យបៀលប្រាយបានរៀបរាប់ឲ្យដឹងថា «អ្វីៗផេី្តមចេញពីយេីងទាំងអស់! សូមគ្រប់ផ្ទះនិងគ្រប់ទីកន្លែងគ្មានសម្រាម! អរគុណដល់និស្សិតសាកលវិទ្យាល័យបៀលប្រាយដែលស្រលាញ់បរិស្ថាននិងតែងតែចូលរួមកិច្ចការសង្គម»។
លោកក៏បានបង្ហោះរូបភាពក្រុមនិស្សិតប្រមូលសំរាម សម្អាតឆ្នេរ ដែលជាទង្វើមួយគួរឲ្យកោតសរសើរ ជាពិសេសអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះពួកគាត់បានទៅបោះតង់កម្សាន្តនៃឯតំបន់ឆ្នេរនេសាទ ឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ខេត្តកោះកុង កាលពីថៃ្ងទី ៣០ មិថុនា ឆ្នាំ ២០១៩។ សភាពឆ្នេរនៅទីនោះហាក់ពុំសូវស្រស់ស្អាតប៉ុន្មាននោះឡើយ ព្រោះតែពុំមានការសម្អាតនិងការពារគ្រប់គ្រាន់ សំរាមគឺស្ថិតនៅពាសវាលពាសកាល ព្រោះតែភ្ញៀវទេសចរណ៍មួយចំនួនពុំបានវេចខ្ចប់ ឬទុកដាក់ឲ្យបានត្រឹមត្រូវ ដែលនេះគឺជាកត្តាគួរឲ្យព្រួយបារម្ភ។ យ៉ាងណាមិញសង្ឃឹមថាបងប្អូនដែលបានទៅលេង ឬធ្វើដំណើរកម្សាន្តទៅទីណាមួយនៃប្រទេសកម្ពុជាយើង សូមមេត្តាជួយសម្អាតបរិស្ថានទាំងអស់គ្នា៕
- Share This Post:














