អភិបាលក្រុងព្រះសីហនុ ដឹកនាំការសម្អាតឆ្នេរអូរឈើទាល ព្រមទាំងប្រគល់លិខិតសរសើរដល់សិស្សសាលាមកពីទីក្រុងសៀងហៃ
- July 2, 2019
នៅព្រឹកថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៩នេះ មានសកម្មភាពសម្អាតឆ្នេរអូរឈើទាលក្រោមអធិបតីភាពលោក អុី សុខឡេង អភិបាលក្រុងព្រះសីហនុ ដែលមានការចូលរួមពីរដ្ឋបាលក្រុងព្រះសីហនុ សហការជាមួយមន្ទីរបរិស្ថាន មន្ទីរទេសចរណ៍ ក្រុមហ៊ុនសំរាម ក្រុមហ៊ុនម៉ៅការកាកសំណល់សំណង់។
ក្នុងនោះលោក អុី សុខឡេង អភិបាលក្រុងព្រះសីហនុ ក៏បានធ្វើពិធីប្រគល់លិខិតសរសើរដល់សិស្សសាលាមកពីទីក្រុង សៀង ហៃ ចំនួន៨នាក់ ដែលបានស្ម័គ្រចិត្ត ចូលរួមចំណែកក្នុងការថែរក្សាអនាម័យ បរិស្ថានទីក្រុង និងបានដាក់ធុងសំរាមនៅតាមឆ្នេរផងដែរ៕









ប្រភព៖ លោក ហ៊ុយ ប៊ុនឡេង
ដោយ៖ ណារ៉ែន
- Share This Post:
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង






