អាណិតណាស់លោកអើយ! ស្ត្រីដែលកើតមហារីកសុដន់ រស់នៅទាំងវេទនា ពេលនេះទទួលមរណភាព ចោលកូនតូចៗទាំង២ហើយ
- July 2, 2019
ប្រិយមិត្តច្បាស់ជាជ្រាបរួចមកហើយថាមូលនិធិម៉េងលី ជេ. គួច កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៩ បានយកអំណោយទៅជូនដល់អ្នកស្រី កង ដា ដែលកើតជំងឺមហារីកដោះ រស់នៅយ៉ាងលំបាកវេទនាជាមួយនឹងកូនប្រុសស្រីតូចៗ និងស្វាមីដែលធ្វើការលីសែងបាវឲ្យគេ នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ក្នុងនោះអ្នកស្រី កង ដា ក៏ធ្លាប់បានសុំឲ្យមូលនិធិម៉េងលី ជេ. គួច ជួយឲ្យកូនៗរបស់គាត់បានសិក្សារៀនសូត្រមានអនាគតនឹងគេ ប្រសិនបើគាត់អស់ព្រេងអស់និស្ស័យ។
អ្វីដែលគួរឲ្យអាណិតអាសូរនោះ អ្នកស្រី កង ដា ក៏បានទទួលមរណភាពលាចាកលោកកាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៩កន្លងទៅដោយបន្សល់ទុកនូវកូនៗទាំង២និងស្វាមី។ បច្ចុប្បន្នក្រុមការងារ មូលនិធិ ម៉េងលី ជេ. គួច កំពុងធ្វើការងារសម្របសម្រួលដើម្បីបញ្ជូនកូនៗទាំង២របស់អ្នកស្រីទៅកាន់មណ្ឌលថែទាំកុមារកំព្រា។ ដូច្នេះបើប្រិយមិត្តមានបំណងចង់បរិច្ចាគថវិកាទៅដល់កូនកំព្រាទាំង២ សូមប្រិយមិត្តទំនាក់ទំនងទៅកាន់ក្រុមការងារមូលនិធិ ម៉េងលី ជេ. គួច តាមរយៈលេខទូរសព្ទ 095 888 084។សូមវិញ្ញាណក្ខន្ធរបស់អ្នកស្រី កង ដា បានទៅកាន់សុគតិភព៕





វីដេអូនៅពេលដែលអ្នកស្រី កង ដា នៅរស់រានមានជីវិត៖
ប្រភព៖ MJQTV
ដោយ៖ ណារ៉ែន
- Share This Post:






