ព័ត៌មានជាតិ
ដាក់ពាក្យលឿនៗ! ក្រសួងអប់រំ ប្រកាសប្រឡងជ្រើសរើសគ្រូបង្រៀន កម្រិតឧត្តម “បរិញ្ញា+១” ជំនាន់ទី២៥ រហូតដល់ទៅ១ពាន់នាក់ ឲ្យចូលរៀននៅវិទ្យាស្ថានជាតិអប់រំ
BY Khmernote Media
July 2, 2019
ក្នុងឆ្នាំសិក្សា ២០១៩-២០២០នេះ ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសប្រឡងជ្រើសរើស និងបណ្តុះបណ្តាលគ្រូបង្រៀន កម្រិតឧត្តម “បរិញ្ញា+១” ជំនាន់ទី២៥ ចំនួន ១,០០០នាក់ ឲ្យចូលរៀននៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅវិទ្យាស្ថានជាតិអប់រំ។
កាលបរិច្ឆេទនៃការទទួលពាក្យសុំចុះឈ្មោះប្រឡង ចាប់ពីថ្ងៃផ្សព្វផ្សាយរហូតដល់ថ្ងៃទី ០៦ ខែកញ្ញា ឆ្នាំ២០១៩ ម៉ោង ១៧និង០០ ល្ងាច។ សម័យប្រឡងគឺនៅថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៩ បេក្ខជនម្នាក់ៗត្រូវប្រឡង២វិញ្ញាសា រួមមាន វប្បធម៌ទូទៅ និង ឯកទេស។ កន្លែងដាក់ពាក្យ នៅវិទ្យាស្ថានអប់រំ។ ទាញយកពាក្យសុំចុះឈ្មោះប្រឡង តាមរយៈតំណរភ្ជាប់នេះ drive.google.com ៕




ដោយ៖ ណារ៉ែន