សង្គម

បុរសពិការតស៊ូលក់ផ្កាតាមដងផ្លូវ ដើម្បីចិញ្ចឹមជីវិត ក៏មិនលើកដៃសុំទានគេដែរ

BY
Khmernote Media
March 23, 2018

រាជធានីភ្នំពេញ៖ ខណៈប្រជាពលរដ្ឋធ្វើដំណើរតាមដងផ្លូវនាំគ្នាឈប់ស្តុប គេសង្កេតឃើញបុរសពិការជើងទាំងសងខាងម្នាក់អង្គុយលើរទេះ ហើយរំកិលរទេះរបស់ខ្លួនពីម៉ូតូទៅម៉ូតូ ពីឡានមួយទៅឡានមួយទៀត ដើម្បីលក់កម្រងផ្កាម្លិះ។

តាមរយៈកិច្ចសំភាសន៍ជាមួយក្រុមការងារខ្មែរណូត លោក ស៊ុន គឹមស្រួន កំពុងតែអង្គុយលើរទេះជាមួយនឹងធុងស្នោដាក់សុទ្ធតែកម្រងផ្កាម្លិះ បានឲ្យដឹងថា លោកពិការជើងតាំងពីអាយុ១២ឆ្នាំមកម្ល៉េះ ដោយសារតែធ្លាក់ពីលើដើមពុទ្រាទើបធ្វើឲ្យជើងរបស់គាត់ទាំង២ស្វិតមិនអាចដើរបាន។

លោកបានឲ្យដឹងទៀតថា រូបលោកពិការជើងមែនពិត ប៉ុន្តែបេះដូងមិនពិការឡើយ លោកស៊ូលក់ផ្កាតាមផ្លូវ ក៏មិនលើកដៃសុំទានគេដែរ។ លោកបានបន្ថែមទៀតថា ការលក់ដូរនេះមិនទៀងទាត់នោះទេ ថ្ងៃខ្លះលក់បាន២០ទៅ៣០ភួង បើថ្ងៃសីលអាចលក់បាន៤០ភួង ហើយក្នុងមួយភួងចំណេញត្រឹម ៥០០រៀលទៅ១,០០០រៀលតែប៉ុណ្ណោះ ដែលចំណូលទាំងនេះស្ទើរតែទប់ទល់នឹងចំណាយប្រចាំថ្ងៃរបស់លោកសឹងមិនបាន៕

អត្ថបទ៖ សេម

Share This Post: