ទើបប្រើបច្ចេកវិទ្យាស្កេនមុខ ឥលូវចិនគ្រោងប្រើបច្ចេកវិទ្យាស្កេនទាំងសំឡេងទៀត
- April 25, 2018
ចិន៖ កន្លងមកចិនធ្លាប់បានប្រើប្រាស់បច្ចេកវិទ្យាស្កេនមុខមនុស្ស ដើម្បីស្វែងរកព័ត៌មាន ឬទិន្នន័យណាមួយដែរគេចង់បាន តែមកទល់នឹង ពេលនេះចិនបានដើរទៅមុខមួយជំហ៊ានទៀតហើយ គឺចិនគ្រោងនឹងប្រើប្រាស់បច្ចេកវិទ្យាស្កេនសំឡេងមនុស្សវិញម្តង។
បើយោងតាមអាជ្ញាធរខេត្ត Guizhou ដែលបានធ្វើការជាមួយនឹងខាងសាលកវិទ្យាល័យ Tsinghua និងសាកលវិទ្យាល័យបច្ចេកវិទ្យា Beijing ដើម្បីអភិវឌ្ឍន៍បច្ចេកវិទ្យាថ្មីនេះបានឲ្យដឹងថា ការស្កេនសំឡេងនេះនឹងផ្តល់ភាពងាយស្រួល ឆាប់រហ័សជាងការស្កេនមុខមនុស្សទៅទៀត។
ភាពងាយស្រួលរបស់បច្ចេកវិទ្យាថ្មីគឺថា លោកអ្នកគ្រាន់តែនិយាយបន្តិចសម្រាប់ស្កេន គេអាចដឹងពីព័ត៌មានដែលមាននៅក្នុងអត្តសញ្ញាណប័ណ្ណរបស់លោកអ្នកបាន។ នៅពេលបច្ចេកវិទ្យាថ្មីនេះអាចដាក់ឲ្យដំណើរការ ជាផ្លូវការ គេរំពឹងថាភាពងាយស្រួលជាច្រើនក្នុងវិស័យបច្ចេកវិទ្យានឹងកើតមានឡើង ដូចជាពេលដែលលោកចង់បង្កើតគណនី ឬបណ្តាញសង្គមណាមួយដែលតម្រូវឲ្យបំពេញព័ត៌មានផ្ទាល់ខ្លួននោះ លោកអ្នកគ្រាន់តែនិយាយបន្តិចគឺវានឹងផ្តល់ព័ត៌មានគ្រប់គ្រាន់តែម្តង៕
ដោយ៖ ភក្តី
ប្រភព៖ qz
- Share This Post:






