ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ឯកឧត្តម គួច ចំរើន អនុញ្ញាតឲ្យគ្រួសារជនជាតិជប៉ុនជាម្ចាស់ហាងបាយ សាងសង់ផ្ទះឈើស្នាក់នៅជាបណ្តោះអាសន្ន និងជំរុញឲ្យអាជ្ញាធរក្រុងពន្លឿនលិខិតអនុញ្ញាតសាងសង់ដើម្បីឲ្យជនជាតិជប៉ុនបានបើកអាជីវកម្មរកស៊ីឡើងវិញ

    BY Khmernote Media July 3, 2019
    ឯកឧត្តម គួច ចំរើន អនុញ្ញាតឲ្យគ្រួសារជនជាតិជប៉ុនជាម្ចាស់ហាងបាយ សាងសង់ផ្ទះឈើស្នាក់នៅជាបណ្តោះអាសន្ន និងជំរុញឲ្យអាជ្ញាធរក្រុងពន្លឿនលិខិតអនុញ្ញាតសាងសង់ដើម្បីឲ្យជនជាតិជប៉ុនបានបើកអាជីវកម្មរកស៊ីឡើងវិញ

    កាលពីរសៀលម្សិលមិញនេះ ឯកឧត្តម គួច ចំរើន បាននាំមន្ត្រីជំនាញចុះពិនិត្យមើលសំណង់គ្រោងដែកក្នុងមូលដ្ឋានក្រុងព្រះសីហនុ។ ក្រោយពីពិនិត្យការដ្ឋានសំណង់រួចឯកឧត្តមក៏បានអញ្ជើញចុះទៅពិនិត្យមើលគ្រួសារជនជាតិជប៉ុនដែលហាងរបស់គាត់ត្រូវបានអគារបាក់រលំសង្កត់នាំអោយខូចទាំងស្រុងកាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩ កន្លងទៅ។

    ក្នុងនោះផងដែរឯកឧត្តម គួច ចំរើន បានអនុញ្ញាតឲ្យជនជាតិជប៉ុនដែលជា ម្ចាស់ភោជនីយដ្ឋាន សាងសង់ផ្ទះឈើនៅទីតាំងដែលគាត់បានជួលដីនោះដើម្បីស្នាក់នៅជាបណ្ដោះអាសន្ន។ ទន្ទឹមនោះឯកឧត្តមបានជំរុញឲ្យអាជ្ញាធរក្រុងព្រះសីហនុត្រូវពន្លឿនការធ្វើលិខិតអនុញ្ញាតក្នុងការសាងសង់សំណង់ជូនម្ចាស់ហាងនេះអោយបានលឿនផងដែរ ដើម្បីបានបើកអាជីវកម្មរកស៊ីឡើងវិញ។

    គួររំលឹកថាបុរសជនជាតិជប៉ុនរូបនោះ មានភោជនីយដ្ឋានឈ្មោះ «គូកៃ» និងមានឈ្មោះ TOMO TAKA ARRI អាយុ៤៥ឆ្នាំ ប្រពន្ធឈ្មោះYU KO អាយុ ៤៦ឆ្នាំ និង កូនឈ្មោះ YU TO អាយុ១៤ឆ្នាំ រួមនឹងបុគ្គលិកជនជាតិខ្មែរ២នាក់ប្ដីប្រពន្ធ និងកូនតូចម្នាក់ផងដែរ។ ដោយគ្រួសារជប៉ុននេះបានមកលក់ដូររកស៊ីក្នុងក្រុងព្រះសីហនុចំនួន ១៥ឆ្នាំមកហើយ៕

    ប្រភព៖ មន្ទីរព័ត៌មានខេត្តព្រះសីហនុ
    ដោយ៖ ណារ៉ែន

    Share This Post:
    MPO4D jitutoto mpo4d Mpoplay