ជិតដល់ថ្ងៃហើយ! ប្អូនៗដែលប្រឡងបាក់ឌុបឆ្នាំនេះសូមរួសរាន់ចុះឈ្មោះ ដើម្បីបានរៀនវគ្គបំប៉នត្រៀមប្រឡងបាក់ឌុបឆ្នាំ២០១៩ តាមប្រព័ន្ធអនឡាញ
ខណៈដែលការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០១៩ (បាក់ឌុប) កាន់តែកៀកចូលមកដល់ សហភាពសហព័ន្ធយុវជនកម្ពុជា បានប្រកាសជូនដំណឹងដល់សិស្សានុសិស្ស ស្តីពី វគ្គបំប៉នត្រៀមប្រឡងបាក់ឌុបឆ្នាំ២០១៩ តាមប្រព័ន្ធអនឡាញ នៅរាជធានីភ្នំពេញ ដែលមានឈ្មោះថា E-School Cambodia។
អត្ថប្រយោជន៍ដែលទទួលបានមានដូចជា៖ ផ្តល់ភាពងាយស្រួលដល់ប្អូនៗ សិស្សានុសិស្ស អាចរៀនសូត្រ គ្រប់ពេលវេលា និងគ្រប់ទីកន្លែងតាមរយៈទូរស័ព្ទដៃ, សិស្សានុសិស្សអាចសួរសំណួរ ក្នុងការវេទិកាសំណួរចម្លើយ បានយ៉ាងងាយស្រួល ដោយឥតគិតថ្លៃ, បានសិក្សាជាមួយលោកគ្រូអ្នកគ្រូដែលមានជំនាញពិតប្រាកដ និងបទពិសោធន៍ខ្ពស់ និងចំណេញពេលវេលា មិនចំណាយថវិកា។
មុខវិជ្ជាដែលដាក់បញ្ជូលមាន៥មុខ អក្សរសាស្ត្រខ្មែរ, គណិត, គីមី, រូបវិទ្យា និង ជីវវិជ្ជា។ វគ្គបំប៉ននេះនឹងចាប់ផ្តើមពីថ្ងៃទី០៨ ខែកក្កដា និងរហូតដល់ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៩។ ប្អូនៗអាចចូលរៀនដោយសេរីនៅហ្វេសប៊ុកផេក សហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ ឬចុះឈ្មោះក្នុងប្រព័ន្ធ E-learning (E-School) ដោយឥតគិតថ្លៃ។ សូមប្អូនៗ រួសរាន់ទាញយកកម្មវិធីសិក្សាឈ្មោះ E-School Cambodia Application ដើម្បីចុះឈ្មោះចូលសិក្សាតាមប្រព័ន្ធអនឡាញ ដូចបានធ្វើការណែនាំដូចខាងក្រោមនេះ៕



ដោយ៖ ណារ៉ែន