ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    អតីតអភិបាលខេត្តព្រះសីហនុ ឯកឧត្តម យន្ត មីន ត្រូវបានបំពាក់ឋានន្តរសក្តិ តម្លើងជានាយទាហានជាន់ខ្ពស់ថ្នាក់នាយឧត្តមសេនីយ៍ ជាផ្លូវការ

    BY Khmernote Media July 3, 2019
    អតីតអភិបាលខេត្តព្រះសីហនុ ឯកឧត្តម យន្ត មីន ត្រូវបានបំពាក់ឋានន្តរសក្តិ តម្លើងជានាយទាហានជាន់ខ្ពស់ថ្នាក់នាយឧត្តមសេនីយ៍ ជាផ្លូវការ

    នៅព្រឹកថ្ងៃទី០៣ ខែកក្កដា ឆ្នាំ ២០១៩នេះ សម្តេចពិជ័យ សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅអនុវត្តបន្តសម្រាប់ឆមាសទី២ ឆ្នាំ ២០១៩ ដែលធ្វើឡើងនៅក្រសួងការពារជាតិ។

    ក្នុងនោះឯកឧត្តមនាយឧត្តមសេនីយ៍ យន្តមីន ជាអតីតអភិបាលខេត្តព្រះសីហនុ ត្រូវបានសម្តេចពិជ័យសេនា ទៀ បាញ់ បំពាក់ឋានន្តរសក្តិជូននាយទាហានជាន់ខ្ពស់ថ្នាក់ ថ្នាក់​ឧត្តម​សេនីយ៍​ នៃ​កងយោធពល​ខេមរ​ភូមិន្ទ​ និង​តែងតែ​មុខ​តំណែង​ជា​រដ្ឋ​លេខាធិការ​ក្រសួង​ការ​ពារ​ជាតិ។ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងការពារជាតិ ថ្នាក់ដឹកនាំអគ្គបញ្ជាការដ្ឋាន និងបណ្តាស្ថាប័នចម្រុះនៃកងយោធពលខេមរភូមិន្ទជាច្រើនរូបផងដែរ។

    គួររំលឹកថាឯកឧត្តម យន្ត មីន បានទទួលស្គាល់កំហុសលើការគ្រប់គ្រងក្នុងដែនសមត្ថកិច្ចរបស់លោកដែលបណ្តាលអោយមានករណីបាក់រលំអគារមានមនុស្សស្លាប់ និងរបួសជាច្រើននាក់ ដោយទោះបីជាលាលែងពីតំណែងក៏លោកនៅបន្តដឹកនាំយុទ្ធនាការរុករកនិងសង្រ្គោះរហូតចប់កិច្ចការ។ នេះបើយោងតាម​ព្រះ​រាជ​ក្រឹត្យ​លេខ​សន​ រកត ០៦១៩ /៩៤៣ ចុះ​ថ្ងៃទី២៧ ខែ​មិថុនា​ ឆ្នាំ​២០១៩​ ត្រូវ​បាន​តម្លើង​ឋានន្តរ​ស័ក្តិ​ដល់​ឧត្តម​សេនីយ៍​ឯក​ យន្ត​ មីន​ អត្តលេខ​ ០០០៩៥៣ ជា​នាយ​ឧត្តម​សេនីយ៍​នាយ​ទាហាន​ ថ្នាក់​ឧត្តម​សេនីយ៍​ នៃ​កងយោធពល​ខេមរ​ភូមិន្ទ​ និង​តែងតែ​មុខ​តំណែង​ជា​រដ្ឋ​លេខាធិការ​ក្រសួង​ការ​ពារ​ជាតិ​៕

    ប្រភព៖ នាយកដ្ឋានព័ត៌មាន អគ្គនាយកដ្ឋានយោធសេវា
    ដោយ៖ ណារ៉ែន

    Share This Post:
    MPO4D jitutoto mpo4d Mpoplay