ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ប្រជាជនជិត ៩០០,០០០នាក់ នៅតំបន់ Kyushu របស់ជប៉ុន ត្រូវបានគេបញ្ជាឱ្យជម្លៀសចេញជាបន្ទាន់

    BY autoadmin July 4, 2019
    ប្រជាជនជិត ៩០០,០០០នាក់ នៅតំបន់ Kyushu របស់ជប៉ុន ត្រូវបានគេបញ្ជាឱ្យជម្លៀសចេញជាបន្ទាន់

    ប្រជាជនជិត ៩០០,០០០នាក់ នៅតំបន់ Kyushu ភាគនិរតីនៃប្រទេសជប៉ុនត្រូវបានគេបញ្ជាឱ្យជម្លៀសចេញ ខណៈភ្លៀងធ្លាក់ខ្លាំងនៅតែបន្ត ដែលវាអាចបណ្ដាលឱ្យមានការរអិលបាក់ដី ឬការគំរាមកំហែងផ្សេងៗទៀត។ នៅក្នុងខេត្ត Kagoshima ការបញ្ជាឱ្យជម្លៀសត្រូវបានធ្វើឡើងសម្រាប់ទីក្រុងដូចជា៖ Kagoshima, Hioki, Minamisatsuma, Aira, Tarumizu, Kanoya និង Minamikyushu ។

    អ្នកស្រុកក៏ត្រូវបានគេបញ្ជាឱ្យជម្លៀសចេញពីក្រុង Miyakonojoo ដែលជាក្រុងជាប់នឹងអាណាខេត្ត Miyazaki ផងដែរ។ ការប្រឹក្សាអំពីការជម្លៀស ត្រូវបានចេញសម្រាប់ផ្នែកខ្លះនៃខេត្ត Kagoshima និង Miyazaki ផងដែរ។ ខេត្តទាំងពីបានចេញការព្រមាន និងបញ្ជាឱ្យមានការជម្លៀសចេញ ដើម្បីចៀសពីហានិភ័យពេលមានទឹកជំនន់ ឬការរអិលបាក់ដី។ ប្រជាជនក៏ត្រូវបានគេណែនាំឱ្យភៀសខ្លួនទៅកន្លែងដែលមានសុវត្ថិភាពនៅក្បែរនោះ ឬផ្លាស់ទៅទីខ្ពស់ៗ៕

    អត្ថបទ៖ លីដា

    Share This Post: