ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រសួងអប់រំ ប្រកាសវិញ្ញាសានៃមុខវិជ្ជាជម្រើស សម្រាប់ថ្នាក់សង្គម និងវិទ្យាសាស្ត្រ ក្នុងការប្រឡងបាក់ឌុបឆ្នាំ២០១៩

    BY Khmernote Media July 4, 2019
    ក្រសួងអប់រំ ប្រកាសវិញ្ញាសានៃមុខវិជ្ជាជម្រើស សម្រាប់ថ្នាក់សង្គម និងវិទ្យាសាស្ត្រ ក្នុងការប្រឡងបាក់ឌុបឆ្នាំ២០១៩

    យោងតាមការប្រកាសនៅលើហ្វេសប៊ុកផេកក្រសួងអប់រំ យុវជន និងកីឡា វិញ្ញាសា​នៃ​មុខ​វិជ្ជា​ជម្រើស​សម្រាប់​ការ​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ (បាក់ឌុប) ត្រូវ​បាន​កំណត់​ដូច​ខាងក្រោម៖

    ១. សម្រាប់​ថ្នាក់​វិទ្យាសាស្ត្រ ​វិញ្ញាសាមុខ​វិជ្ជា​ជម្រើសគឺ ប្រវត្តិវិទ្យា
    ២. សម្រាប់​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម វិញ្ញាសាមុខ​វិជ្ជា​ជម្រើសគឺ ផែនដី និង​បរិស្ថាន​វិទ្យា។

    គួរបញ្ជាក់ថាការប្រឡងសញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ (បាក់ឌុប) នឹងធ្វើការប្រឡងនៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៩ ក្រសួងអប់រំ នឹងធ្វើការបង្កើនស្ដង់ដារ ប្រធានវិញ្ញាសារប្រឡង អោយខ្លាំងជាងមុន ដើម្បីពង្រឹងគុណភាពអប់រំ និងជំរុញអោយបេក្ខជនខិតខំរៀនសូត្រ។ ខណៈដែលការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០១៩ (បាក់ឌុប) កាន់តែកៀកចូលមកដល់ សហភាពសហព័ន្ធយុវជនកម្ពុជា បានប្រកាសដល់សិស្សានុសិស្ស ស្តីពី វគ្គបំប៉នត្រៀមប្រឡងបាក់ឌុបឆ្នាំ២០១៩ តាមប្រព័ន្ធអនឡាញ នៅរាជធានីភ្នំពេញ ដែលមានឈ្មោះថា E-School Cambodia៕

    ដោយ៖ ណារ៉ែន

    Share This Post:
    MPO4D jitutoto mpo4d Mpoplay