ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ប្រយ័ត្នប្រយែងកូនៗឲ្យមែនទែន! ក្មេងៗជាង១ម៉ឺននាក់ហើយកើតជំងឺគ្រុនឈាម បានបញ្ចូនទៅពេទ្យគន្ធបុប្ផា

    BY Khmernote Media July 4, 2019
    ប្រយ័ត្នប្រយែងកូនៗឲ្យមែនទែន! ក្មេងៗជាង១ម៉ឺននាក់ហើយកើតជំងឺគ្រុនឈាម បានបញ្ចូនទៅពេទ្យគន្ធបុប្ផា

    យោងតាមទិន្នន័យពីមន្ទីរពេទ្យគន្ធបុប្ផា បានបញ្ជាក់នាថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៩ បានឲ្យដឹងថា គិតមកត្រឹមពេលនេះ កុមារដែលកើតមានជំងឺគ្រុនឈាមមានរហូតដល់ ១៤,៤២៣នាក់ ដែលចំនួននេះកើនឡើង៥ដងលើសពីឆ្នាំមុនទៅទៀត។ មន្ទីរពេទ្យគន្ធបុប្ផា ដែលទទួលព្យាបាលកុមារដោយឥតគិតថ្លៃ បានបញ្ជាក់ផងដែរថា ការចូលរួមបរិច្ចាគរបស់លោក លោកស្រី អ្នកនាងកញ្ញា តាមរយៈមូលនិធិគន្ធបុប្ផាកម្ពុជា នាពេលកន្លងមកពិតជាបានរួមចំណែកដ៏សំខាន់ក្នុងការជួយសង្គ្រោះកុមារជាច្រើន​ ដែលមកទទួលសេវាពិនិត្យ ពិគ្រោះ និងព្យាបាលជំងឺ នៅមន្ទីរពេទ្យគន្ធបុប្ផា ដោយឥតគិតថ្លៃ និងប្រកបដោយគុណភាព ក្នុងនោះរួមមាន៖ កុមារ ៤៧៦,៦៦០ នាក់ទទួលបានការពិនិត្យ និងព្យាបាល នៅក្នុងផ្នែកពិគ្រោះជំងឺក្រៅ, ៩៧,៥១០នាក់ ត្រូវបានដាក់ឱ្យសម្រាកនៅក្នុងមន្ទីរពេទ្យ និង ១២,៨៧៧នាក់ ត្រូវបានវះកាត់, និងសម្រាលកូនបាន១១២,៧១៣នាក់។

    មូលនិធិគន្ធបុប្ផាកម្ពុជា​ សូមថ្លៃងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះទឹកចិត្តសម្បុរសធម៌របស់លោក លោកស្រី អ្នកនាងកញ្ញា ដែលបានរួមគ្នាជាមួយមូលនិធិគន្ធបុប្ផាកម្ពុជា ដែលជាមូលនិធិផ្លូវការតែមួយគត់នៅកម្ពុជា បង្កើតឡើងដើម្បីកៀរគរថវិកាបរិច្ចាគក្នុងគោលដៅបន្តនិរន្តរភាពនៃកិច្ចដំណើរការបស់មន្ទីរពេទ្យគន្ធបុប្ផាទាំងប្រាំទីតាំង៕

    អត្ថបទ៖ សេម
    រូបភាព៖ មូលនិធិគន្ធបុប្ផាកម្ពុជា

    Share This Post:
    MPO4D jitutoto mpo4d Mpoplay