ផ្ទាំងថ្ម មហាវិថី ឈ្នះឈ្នះ ត្រូវរថយន្តហ៊ីយ៉ានដាយព្រលះទាំងព្រឹក
រាជធានីភ្នំពេញ៖ កាលពីវេលាម៉ោង០៨ និង៣០នាទី ថ្ងៃទី០៤ខែកក្កដា ឆ្នាំ២០១៩ ត្រង់ចំណុចផ្លូវជាតិលេខ៦ កែងមហាវិថីឈ្នះឈ្នះ សង្កាត់បាក់ខែង មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងដោយសារថយន្តម៉ាក HYUNDAI ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3C-6221 បើកបរដោយឈ្មោះ ផែ ផាត ភេទប្រុស អាយុ៣១ឆ្នាំ ស្នាក់នៅឡឥដ្ឋតាលាងហេង មានទីតាំងស្ថិតនៅភូមិក្តីចាស់ ឃុំរកាកោង ស្រុកមុខកំពូល ខេត្តកណ្តាល បានធ្វើដំណើរតាមបណ្តោយមហាវិថីឈ្នះឈ្នះ ទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុខាងលើរថយន្តបានគេចពីយានផ្សេង ហើយចាប់ហ្វ្រាំងមិនស៊ី ក៏ជ្រុលឡើងលើសួនទៅដើមស្លា និងបុកស្លាកបង្ហាញមហាវិថីឈ្នះឈ្នះតែម្តង ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញបាននាំអ្នកបើកបររថយន្តមកធ្វើតេស្តជាតិស្រវឹង និងតេស្តរកសារធាតុញៀន តែពុំមានសារធាតុទាំងពីរនេះក្នុងខ្លួនអ្នកបើកបររថយន្តឡើយ តាមការសន្និដ្ឋានរបស់ផ្នែកជំនាញ គឺរថយន្តខ្វះលក្ខណៈបច្ចេកទេស (ខូចប្រព័ន្ធហ្វ្រាំង)៕

ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ





