អន្តរជាតិ
រញ្ជួយដីកម្រិត ៦.៤រិចទ័រ វាយប្រហារទៅលើរដ្ឋ California និងបណ្ដាលឱ្យមនុស្ស ២០នាក់ រងរបួស
BY autoadmin
July 5, 2019
ក្រុមប៉ូលិស និងមន្ត្រីសង្គ្រោះបានរាយការណ៍ថា យ៉ាងហោចណាស់មានមនុស្ស ២០នាក់ បានរងរបួសស្រាល នៅក្នុងហេតុការណ៍ការរញ្ជួយដីមួយ ដែលបានវាយប្រហាររដ្ឋ California កាលពីថ្ងៃព្រហស្បតិ៍។ ការរញ្ជួយដីកម្រិត ៦.៤រិចទ័រ បានវាយប្រហារចម្ងាយប្រហែល ២០០គីឡូម៉ែត្រ ភាគឦសាននៃទីក្រុង Los Angeles នៅម៉ោងប្រហែល ១០ និង ៣០នាទីព្រឹក។

ក្រុមមន្ត្រីនិយាយថា រញ្ជួយដីក៏បានបណ្ដាលឱ្យមានភ្លើងឆេះជាច្រើនកន្លែង ដែលត្រូវបានគេរាយការណ៍ចេញពីទីក្រុង Ridgecrest ជិតចំណុចកណ្តាលនៃការរញ្ជួយដី។ ពួកគេបានបន្ថែមថា អ្នកជំងឺក៏ត្រូវគេជម្លៀសចេញពីមន្ទីរពេទ្យនៅទីនោះផងដែរ។ ភាពអាសន្នត្រូវបានគេប្រកាសនៅក្នុងទីក្រុង ខណៈការកន្ត្រាក់នៅតែបន្តមាន។ ប៉ូលីស និងមន្ត្រីទីក្រុងកំពុងវាយតម្លៃការខូចខាតនេះ។ ប៉ុន្តែយ៉ាងណាមិញអាកាសយានដ្ឋានសំខាន់របស់ទីក្រុងបានរាយការណ៍ថា ប្រតិបត្តិការហោះហើររបស់ពួកគេមិនរងការប៉ះពាល់នោះទេ៕

![]()
អត្ថបទ៖ លីដា