ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ទង្វើដែលនារីៗមិនគួរធ្វើនៅពេលដែលបែកបាក់ជាមួយនឹងគូស្នេហ៍

    BY Khmernote Media March 23, 2018
    ទង្វើដែលនារីៗមិនគួរធ្វើនៅពេលដែលបែកបាក់ជាមួយនឹងគូស្នេហ៍

    សុភាពនារីគ្រប់រូបមិនប្រាកដថាតែងតែជួបជាមួយនឹងដៃគូល្អ និងពេញចិត្តរហូតនោះទេ។ អ្នកខ្លះក៏មិនសមបំណងជាមួយនឹងស្នេហា ពិសេសគេតែងតែនិយាយថាស្នេហាដំបូងតែងជួបការបរាជ័យនិងការឈឺចាប់។ សុភាពនារីខ្លះក៏អាចធ្វើចិត្តបាន និងខ្លះទៀតនៅតែរស់នៅជាមួយនឹងអតីតកាលដ៏សែនឈឺចាប់មួយនេះ។ ដូចនេះខាងក្រោមនេះជាវិធីងាយៗក្នុងការបំភ្លេចដៃគូចាស់បានឆាប់អ្នកគួរតែអនុវត្តន៍នៅវិធីទាំងនេះ៖

    ១. កុំព្យាយាមទាក់ទង រឺក៏ផ្ញើរសារទៅគេ៖ ការដែលយើងនៅៅតែបន្ដទង្វើបែបនេះ អាចឲ្យគេធុញនិងមើលងាយយើងបាន។ ជាពិសេសគេអាចនិងបានចិត្តដោយសារតែអត់ពីគេយើងមិនអាចរស់នៅបាន។

    ២. កុំចាប់ផ្ដើមជាមួយនឹងអ្នកថ្មីដើម្បីបំភ្លេចអ្នកចាស់៖ ការដែលយកអ្នកថ្មីមកជំនួសកន្លែងអ្នកចាស់ ការគិតបែបនេះគឺខុសព្រោះថាដើម្បីតែមនុស្សម្នាក់មិនស្គាល់តម្លៃយើង ហើយយើងក៏ផ្ដើមជាមួយនឹងអ្នកថ្មីដោយមិនដឹងពីចារឹក និងមិនទាន់យល់ចិត្តគ្នាច្បាស់។

    ៣. កុំយំព្រោះតែមនុស្សមិនខ្វល់ពីយើង៖ នៅពេលដែលបែកបាក់ស្នេហានារីគ្រប់រូបតែងតែមានការឈឺចាប់ហើយយំជារឿងធម្មតា តែយើងក៏មិនគួរចំណាយពេលបង់ទឹកភ្នែកជាមួយនឹងអ្នកដែលមិនឃើញតម្លៃរបស់យើងដែរ។

    ៤. កុំធ្វើបាបខ្លួនឯង៖ នៅពេលដែលបែកបាក់ម្ដងៗ យើងតែងតែធ្វើបានខ្លួនឯង នេះគឺជាទង្វើដ៏ល្ងង់បំផុត។ យើងត្រូវគិតថាបើគេមិនស្រលាញ់យើង តែយើងត្រូវចេះស្រលាញ់ខ្លួនឯង និងគិតដល់គ្រួសាររបស់យើង។

    ៥. កុំចង់សងសឹកនិងមនុស្សដែលមិនខ្វល់ពីយើង៖ ការដែលយើងបែកបាក់គ្នាហើយនោះចងគំនុំគុំនិងគ្នាមិនចេះចប់ វាមិនបានមានប្រយោជន៍នោះទេ តែបែរជាធ្វើឲ្យទំនាក់ទំនងនេះកាន់តែអាក្រក់លើសដើម។

    ៦. កុំគិតច្រើននិងរឿងដែលកន្លងហួស៖ រឿងអតីតកាលគួរតែកុំគិតច្រើន គួរតែឲ្យវាកន្លងទៅព្រោះថាយើងមិនអាចកែអតីតកាលបាន តែយើងអាចធ្វើឲ្យល្អសម្រាប់អនាគតរបស់យើង។

    ៧. កុំរស់នៅជាមួយនឹងអតីតកាល ត្រូវខ្វល់ពីអនាគត៖ រឿងអតីតកាលអាចចាត់ទុកជាមេរៀនសម្រាប់យើង ហើយត្រូវតែខ្វល់ពីរឿងខាងមុខហើយយកមេរៀនទាំងនោះមកអនុវត្តន៏ដើម្បីកុំឲ្យមានការឈឺចាប់ដដែល។

    ៨. កុំព្យាយាមធ្វើខ្លួនក្លាយជាមនុស្សឯកា៖ កុំព្យាយាមធ្វើខ្លួនជាមួយស្ងៀមស្ងាត់ត្រូវ តែចេញទៅក្រៅជាមួយនឹងមិត្តព្រោះវាអាចជួយឲ្យអារម្មណ៍របស់យើងប្រសើរឡើង។

    ៩. កុំទៅកន្លែងចាស់ៗដែលធ្វើឲ្យរំលឹកដល់រឿងអតីតកាល៖ កុំនាំខ្លួនទៅកន្លែងដែលធ្លាប់ទៅជាមួយនឹងអតីតសង្សាររបស់យើង ព្រោះវានាំឲ្យយើងនឹកដល់រឿងចាស់ៗ និងកាន់តែឈឺចាប់លើសដើម។

    ១០. កុំមើលសារចាស់ៗម្ដងហើយម្ដងទៀត៖ ព្រោះវារឹតតែធ្វើឲ្្យយើងធ្វើចិត្តមិនបាន និងនឹកគិតដល់ពីគេខ្លាំងឡើង អ្នកគួរតែលុបចោលនៅសារចាស់ៗដើម្បីងាយឲ្យយើងកាត់ចិត្តបានឆាប់។

    អត្ថបទ៖ Sai

    Share This Post:
    MPO4D jitutoto mpo4d Mpoplay