ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    កងរាជអាវុធហត្ថខេត្ត ចូលរួមជួសជុលផ្លូវខូចក្នុងក្រុងព្រះសីហនុ ដោយចាក់ដីលាយកំទេចថ្មបំពេញក្រហុកធំៗ ដើម្បីសម្រួលសម្រួលចរាចរណ៍ដល់អ្នកធ្វើដំណើរជាបណ្តោះអាសន្ន

    BY Khmernote Media July 5, 2019
    កងរាជអាវុធហត្ថខេត្ត ចូលរួមជួសជុលផ្លូវខូចក្នុងក្រុងព្រះសីហនុ ដោយចាក់ដីលាយកំទេចថ្មបំពេញក្រហុកធំៗ ដើម្បីសម្រួលសម្រួលចរាចរណ៍ដល់អ្នកធ្វើដំណើរជាបណ្តោះអាសន្ន

    ក្រុងព្រះសីហនុ៖ កាលពីព្រឹកថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៩នេះ កងរាជអាវុធហត្ថខេត្តព្រះសីហនុចូលរួមជួសជុលផ្លូវដែលខូចក្នុងសង្កាត់លេខ៤ ដោយបានរៀបចំអោយរថយន្តដឹកដីនិងកំទេចថ្ម បំពេញផ្លូវខូចក្រហុកធំៗតាមផ្លូវខាងក្រោយខ្សាច់មាស ដើម្បីសម្រួលបណ្តោះអាសន្នសម្រាប់ពលរដ្ឋធ្វើចរាចរណ៍ឆ្លងកាត់ មុនពេលដែលរដ្ឋបាលខេត្តជួសជុលផ្លូវនេះជាផ្លូវការ។

    ករណីនេះមន្ត្រីរដ្ឋបាលខេត្តព្រះសីហនុ បានថ្លែងអំណរគុណដល់កងរាជអាវុធហត្ថខេត្តដែលចូលរួមសកម្មភាពនេះ និងបានលើកទឹកចិត្តអោយគ្រប់ផ្នែកពាក់ពន្ធ័ចូលរួមទាំងអស់គ្នា និងថាបញ្ហាផ្លូវខូចក្នុងក្រុងព្រះសីហនុបច្ចុប្បន្ននេះ។ គួររំលឹកថា ឯកឧត្តម គួច ចំរើន គ្រោងនឹងដោះស្រាយ បញ្ហាហេដ្ឋារចនាសម្ព័ន្ធផ្លូវ លូ និង បរិស្ថានក្នុងខេត្តកំពុងប្រឈមខ្លាំង ដែលទាមទារឱ្យមានដោះស្រាយជាបន្ទាន់៕

    ប្រភព៖ លោក ហ៊ុន ប៊ុនឡេង

    Share This Post:
    MPO4D jitutoto mpo4d Mpoplay