ក្មេងៗសុំខ្មាស ! លោកយាយវ័យ៧៣ឆ្នាំម្នាក់ដើរកំសាន្តសឹងពេញពិភពលោកតែម្នាក់ឯង ដោយមិនពិបាកហើយថែមទាំងអាចប្រើរបស់ទាំងអស់នេះយ៉ាងស្ទាត់ជំនាញទៀត
ប្រទេសចិន ៖ ពេលចូលដល់វ័យចំណាស់មនុស្សដែលរស់នៅភាគអាស៊ីតែងតែចំណាយពេលវេលារបស់ខ្លួនមើលថែរក្សាក្រុមគ្រួសាររឺចៅៗរបស់គេ។ ប្រភពព័ត៌មានចិនបានចុះផ្សាយរឿងដ៏អស្ចារ្យរបស់លោកយាយចំណាស់ម្នាក់ ដែលចំណាយពេលក្នុងវ័យចំណាស់របស់គាត់ធ្វើដំណើរកំសាន្តតែម្នាក់ឯងក្នុងពិភពលោកតាមបែបទំនើប។ លោកយាយម្នាក់នេះមានឈ្មោះ Qi មានវ័យ៧៣ឆ្នាំ គាត់បានធ្វើដំណើរកំសាន្តទៅប្រទេសជាច្រើនលើពិភពលោកមានដូចជាប្រទេសមួយចំនួនក្នុងទ្វីបអាមេរិក អឺរ៉ុប និងអាស៊ី។

យោងទៅតាម Pear Video បានអោយដឹងថាគាត់មានភាពស្ទាត់ជំនាញក្នុងការប្រើប្រាស់បណ្តាញអ៊ីនធឺណែតដើម្បីស្វែងរកទីតាំងដើររកំសាន្ត និងសំរាប់ផ្តល់ព័ត៌មានរបស់នាងទៅក្រុមគ្រួសារ។ នាងតែងតែផ្ញើររូបនឹងទីតាំងដែលខ្លួនកំពុងដើរកំសាន្តទៅម្តាយដែលមានវ័យ៩០ឆ្នាំរបស់គាតជារៀងរាល់ថ្ងៃ។ អ្នកប្រើប្រាស់បណ្តាញសង្គមមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយមិននឹកស្មានថាលោកយាយដែលមានវ័យជាង៧៣ឆ្នាំអាចដើរកំសាន្តជុំវិញពិភពលោកតែម្នាក់ឯងដោយមិនមានបញ្ហា ហើយថែមទាំងអាចប្រើប្រាស់មធ្យោបាយទំនើបដូចជាយុវវ័យទៀតផង៕
ប្រភព ៖ nextshark