ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ឧទ្យានបឹងផ្កាឈូកធម្មជាតិមួយ បង្ខំចិត្តបិទទ្វារក្រោយមានអ្នកទេសចរចិនរាប់រយនាក់មកដកផ្កាឈូកទាំងបាច់ៗ

    BY autoadmin July 5, 2019
    ឧទ្យានបឹងផ្កាឈូកធម្មជាតិមួយ បង្ខំចិត្តបិទទ្វារក្រោយមានអ្នកទេសចរចិនរាប់រយនាក់មកដកផ្កាឈូកទាំងបាច់ៗ

    ឧទ្យានអេកូធម្មជាតិដ៏ល្បីល្បាញក្នុងខេត្ដស៊ីឈួនរបស់ប្រទេសចិន ដែលមានស្រះផ្កាឈូកនៅលើផ្ទៃដីចំនួន ២៥០,០០០ម៉ែត្រការ៉េ ត្រូវបង្ខំបិទទ្វារទៅវិញដោយសារអ្នកទេសចរចរិតមិនសូវបាន បានដកផ្កាឈូកចេញពីស្រះយ៉ាងមិនស្រណោះ។ មានមនុស្សរាប់រយនាក់ត្រូវបានគេរាយការណ៍ថា បានចូលលួចផ្កាឈូកនៅក្នុងឧទ្យានវប្បធម៌ និងអេកូឡូស៊ី Longqiao តាំងពីដើមរដូវផ្ការីកមកម្ល៉េះ នៅពេលដែលសួននេះត្រូវបានបិទមួយរយៈ សម្រាប់ការសាងសង់អាងទឹកកាលពីខែមីនា។

    យ៉ាងណាមិញអ្នកគ្រប់គ្រងរបស់ឧទ្យានគ្មានជម្រើសអ្វីក្រៅពីបិទឧទ្យាននេះវិញទេ ដោយសារតែឧទ្យានស្ទើរតែអស់ផ្កាឈូករលីងទៅហើយ។ អ្នកគ្រប់គ្រងសួននេះបាននិយាយថា៖ «របងរបស់យើងត្រូវបានជួសជុលយ៉ាងហោចណាស់ប្រាំដងនៅឆ្នាំនេះ»។ ឧទ្យាននេះបើកដំណើរការកាលពី ៦ឆ្នាំមុន ហើយឧទ្យានអេកូ Longqiao ក៏បានទទួលកិត្តិនាមជាកន្លែងទេសភាពស្អាត ទាក់ទាញភ្ញៀវទេសចរជាច្រើនជារៀងរាល់ឆ្នាំ។

    យ៉ាងហោចណាស់មានមនុស្សប្រហែលពី ២០០ ទៅ ៣០០នាក់ នៅតែត្រូវបានគេជឿថា កំពុងលួចចូលក្នុងឧទ្យាននេះជារៀងរាល់ថ្ងៃ ហើយក្នុងការគ្រប់គ្រងឧទ្យាន ពួកគេត្រូវតែបង្កើនចំនួនល្បាតសន្តិសុខ ដើម្បីធានាសុវត្ថិភាពសួន និងដើម្បីការពារការលួចបន្ថែមទៀត៕

    អត្ថបទ៖ លីដា

    Share This Post: