បច្ចេកវិទ្យា

Apple គ្រោងបញ្ចេញក្តារចុចស៊េរីថ្មីឆាប់ៗខាងមុខនេះ ដោយសារក្តារចុចចាស់មានបញ្ហាច្រើនពេក

BY
Khmernote Media
July 5, 2019

កាលពីពេលថ្មីៗនេះ លេចលឺព័ត៌មានថា ក្រុមហ៊ុន​ Apple កំពុងតែធ្វើការសិក្សា និងគ្រោងបញ្ចេញក្តារចុចថ្មីនៅលើកុំព្យូទ័រស៊េរីចុងក្រោយរបស់ខ្លួន ដើម្បីផ្តល់ភាពងាយស្រួលសម្រាប់អ្នកប្រើប្រាស់ ក៏ដូចជាបង្ហាញនូវការអភិវឌ្ឍន៍បច្ចេកវិទ្យារបស់ខ្លួន ក្រោយពេលក្តារចុចស៊េរីចាស់ (Butterfly Keyboard) មានបញ្ហាច្រើនពេក។ ក្តារចុចថ្មីនេះ ត្រូវបានគេហៅថា Scissor Switches ដែលអាចបន្ថែមភាពងាយស្រួល និងល្បឿនលឿនក្នុងការចុចមុខងារផ្សេងៗនៅលើក្តារចុចទាំងមូល ថែមទាំងមិនចូលដីធ្វើឲ្យគាំងគ្រាប់ចុចដូចក្តារចុច Butterfly ឡើយ។

បើយោងតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន 9TO5MAC បានបញ្ជាក់ថា កុំព្យួទ័រ Laptop ដែលក្រុមហ៊ុន Apple គ្រោងនឹងបំពាក់ក្តារចុចថ្មីនេះ មាន MacBook Air ស៊េរីឆ្នាំ២០១៩ និង MacBook Pro ស៊េរីឆ្នាំ ២០២០​។ ក្រុមហ៊ុន Apple គ្រោងនឹងបង្ហាញ Laptop ស៊េរីថ្មីរបស់ខ្លួននៅខែកញ្ញា ឆ្នាំ២០១៩ ខាងមុខនេះ ហើយក្តារចុចថ្មីនេះក៏នឹងបង្ហាញខ្លួននៅថ្ងៃនោះផងដែរ៕

អត្ថបទ៖ ភក្តី

Share This Post: