ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    អភិបាលក្រុងព្រះសីហនុ ចាត់ឲ្យមន្ត្រីកាយយកកំទេចឥដ្ឋដែលបាក់រលំកាលពីយប់មិញចេញពីផ្លូវ

    BY Khmernote Media July 6, 2019
    អភិបាលក្រុងព្រះសីហនុ ចាត់ឲ្យមន្ត្រីកាយយកកំទេចឥដ្ឋដែលបាក់រលំកាលពីយប់មិញចេញពីផ្លូវ

    ក្រោយមានការបាក់រលំរបងឥដ្ឋនៅការដ្ឋានសំណង់ក្រុមហ៊ុនជនជាតិចិន នៅម្តុំមុខកាសុីណូវ៉ាន់ឆាវសង្កាត់លេខ៤ កាលពីម៉ោងជាង៩យប់ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៩ ប៉ះទៅលើផ្លូវដើរចេញ ចូលរបស់ប្រជាពលរដ្ឋ អភិបាលក្រុងព្រះសីហនុបានចាត់មន្ត្រីសាលាក្រុងចុះទៅបញ្ជាចាត់ចែងអោយក្រុមហ៊ុនការដ្ឋានសំណង់នោះកាយយកកំទេចឥដ្ឋចេញពីផ្លូវទាំងយប់ភ្លាមៗដែរ។ បើតាមមន្ត្រីអះអាងថានីតិវិធីបន្តនិងធ្វើឡើងនៅព្រឹកថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៩នេះ។

    គួររំលឹកថាករណីនេះមិនមានរងគ្រោះដល់មនុស្សទេ ដោយសារពេលបាក់រលំមិនមានមនុស្សដើរចេញ ចូល។ កន្លងមកខាងមន្ត្រីសាលាក្រុងធ្លាប់បានចុះហាមឃាត់ដែរ តែខាងម្ចាស់សំណង់មិនអនុវត្តន៍តាម រហូតដល់មានការបាក់រំលំបែបនេះ៕

    ប្រភព៖ លោក ហ៊ុយ ប៊ុនឡេង
    ដោយ៖ ណារ៉ែន

    Share This Post:
    MPO4D jitutoto mpo4d Mpoplay