ឃាត់ខ្លួនជនជាតិចិន៣រូប ក្រោយឃើញបើករថយន្តតាក់ស៊ីក្នុងក្រុងព្រះសីហនុ ខុសប្រក្រតី
នគរបាលចរាចរណ៍ខេត្តព្រះសីហនុ បានឃាត់ចាប់រថយន្តតាក់ស៊ីបើកបរដោយជនជាតិចិន ដែលកំពុងធ្វើចរាចរណ៍ក្នុងក្រុងព្រះសីហនុ ការឃាត់ខ្លួននេះបានកើតឡើងកាលពីថ្ងៃទី០៥ ខែកក្ដដា ឆ្នាំ២០១៩ម្សិលមិញនេះ តាមបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្ត។
ការឃាត់ខ្លួនជនជាតិចិនទាំង៣នេះ ក្រោយឃើញមានរថយន្តតាក់ស៊ីពណ៌បៃតង បើកបរដោយជនជាតិចិន បើកបរក្នុងក្រុងព្រះសីហនុ ខុសប្រក្រតី។ ជនជាតិទាំង៣មាន ១-រថយន្តម៉ាក CAMRY ឆ្លាម ពណ៌ បៃតង ពាក់ផ្លាកលេខភ្នំពេញ2L-4842 បើកបរដោយឈ្មោះ CHEN QILIN ភេទ ប្រុស អាយុ ២៧ឆ្នាំ ជនជាតិ ចិន, ២-រថយន្តម៉ាក CAMRY ឆ្លាម ពណ៌ បៃតង ពាក់ផ្លាកលេខភ្នំពេញ2P-2330 បើកបរដោយឈ្មោះ GAN MENG ភេទ ប្រុស អាយុ ៣១ឆ្នាំ ជនជាតិ ចិន, ៣-រថយន្តម៉ាក CAMRY ឆ្លាម ពណ៌ បៃតង ពាក់ផ្លាកលេខភ្នំពេញ2I-3423 បើកបរដោយឈ្មោះ NONG KE ភេទ ប្រុស អាយុ ៤១ឆ្នាំ ជនជាតិ ចិន។
បើតាមលោកឧត្តមសេនីយ៍ត្រីអុី សុខាស្នងការរងនគរបាលខេត្តទទួលជំនាញសណ្តាប់ធ្នាប់ចរាចរណ៍ថ្លែងថា ជាជំហានដំបូងមានរថយន្តតាក់ស៊ីប្រភេទនេះចំនួន ០៣គ្រឿងបើកបរដោយជនជាតិចិន ត្រូវបានឃាត់ចាប់ នាំយកមកកាន់ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ដើម្បីធ្វើការសាកសួរ និងដោះស្រាយតាមគោលការណ៍ច្បាប់៕



ប្រភព៖ លោក ហ៊ុយ ប៊ុនឡេង
ដោយ៖ ណារ៉ែន