អន្តរជាតិ
ការរញ្ជួយដីកម្រិត ៦.៩រិចទ័រ បានវាយប្រហារប្រទេសឥណ្ឌូណេស៊ី និងមានការព្រមានពីរលកយក្សស៊ូណាមីផងដែរ
BY autoadmin
July 8, 2019
ភ្នាក់ងារស្ទង់ភូមិសាស្ត្រអាមេរិក (US Geological Survey)បានឱ្យដឹងថា ការរញ្ជួយដីកម្រិត ៦.៩រិចទ័រ បានវាយប្រហារប្រទេសឥណ្ឌូណេស៊ី កាលពីយប់ថ្ងៃអាទិត្យ ទី៧ ខែកក្កដានេះ។ ហើយការរញ្ជួយក៏បានធ្វើឱ្យមានការព្រមានពីរលកយក្សស៊ូណាមីផងដែរ ដែលបានធ្វើឱ្យអ្នកស្រុកត្រូវភៀសខ្លួនទៅកាន់ទីទួលខ្ពស់។ ប្រជាជាតិអាស៊ីអាគ្នេយ៍មួយនេះ គឺជាប្រទេសមួយដែលងាយរងគ្រោះដោយគ្រោះមហន្តរាយបំផុតនៅលើផែនដី ដោយសារតែទីតាំងរបស់ប្រទេសនៅជាប់នឹងតំបន់ដែលគេឱ្យឈ្មោះថា Pacific Ring of Fire ។

ការរញ្ជួយដី និងរលកយក្សស៊ូណាមីនៅក្នុងប្រទេសនេះ បានសម្លាប់មនុស្សរាប់ពាន់នាក់ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។ បើយោងទៅតាម USGS ឱ្យដឹងថា ការរញ្ជួយដីកាលពីយប់ថ្ងៃអាទិត្យ បានវាយប្រហារពីជម្រៅ ២៤គីឡូម៉ែត្រ នៅក្នុងសមុទ្រ Molucca ចម្ងាយ ១៨៥គីឡូម៉ែត្រ ភាគអាគ្នេយ៍នៃក្រុង Manado ចន្លោះកោះ Sulawesi និង Malkuku ៕

អត្ថបទ៖ លីដា