ARMANI EXCHANGE កម្មពិធីអបរអរសាទរគំរប់ខួប១ឆ្នាំ នៃការបើកដំណើរការហាងនៅផ្សារទំនើប អ៉ីអន សែនសុខ
ប្រទេសកម្ពុជា (ខែកក្កដា ឆ្នាំ២០១៩) – Armani Exchange ប្រារព្ធពិធីគំរប់ខួប១ឆ្នាំនៃការបើកដំណើរការរបស់ហាងដែលមានទីតាំងនៅផ្សារទំនើប អ៉ីអន សែនសុខ ប្រទេសកម្ពុជា។
Armani Exchange បានធ្វើការដាក់បញ្ចេញនូវម៉ូត Spring Summer 19 ថ្មីរបស់ខ្លួន ដោយម៉ូតទាំងនោះសុទ្ធសឹងតែជាម៉ូតដែលប្លែកជាងរដូវកាលកន្លងមកពិសេសគឺសំរាប់អ្នកដែលចូលចិត្តស្ទាយប្លែកៗ តាមដោយគ្រឿងតុបតែងខ្លួនបន្ទាប់បន្សំដែលពោរពេញដោយភាពទាក់ទាញយ៉ាងទាន់សម័យព្រមគ្នានឹងភាពជឿជាក់។
ការប្រារព្ធពិធីនេះបានធ្វើឡើងនៅហាង ARMANI EXCHNAGE ដែលមានទីតាំងនៅផ្សារទំនើប អ៊ីអន ទីក្រុងសែនសុខ ថ្ងៃសៅរ៏ ទី០៦ ខែកក្កដានេះ នៅផ្សារទំនើប អ៉ីអន សែនសុខ ផ្ទាល់ចាប់ផ្ដើមពីម៉ោង ៥ល្ងាច រហូតដល់ម៉ោង ៩យប់។ ក្នុងនោះមានកម្មវិធីជាច្រើន ដូចជាការបង្ហាញ គំនូរគូរផ្ទាល់ពី កញ្ញា ភួរ សៀវព័រ ការសម្ដែងសិល្បៈចម្រៀង ហ៊ីបហប ពី រីហ្ស៊ី អឹម វុទ្ធា វីន វិទូ រួមទាំងបទភ្លេងកំសាន្ដពិរោះៗពី ឌីជេ ខេននី ឈេស និង ឌីជេ ឈី។ កម្មពិធីនេះក៏មានជូននូវ អាហារសំរន់ និងស្រាក្រឡុកពិសេសយ៉ាងឆ្ងាញ់ពិសារផងដែរ។ ចំពោះការអញ្ជើញចូលរួមរបស់ភ្ញៀវកិត្តយស ក្នុងនោះក៏មានវត្តមានរបស់តារាល្បីៗក្នុងប្រទេសរបស់យើងបានធ្វើការចូលរួម ដែលមានដូចជា លោក ខាត់ វៃហាំង ហា កញ្ញា ជេ ឡេង កញ្ញា ដាដាវ និង កញ្ញា ចាន់ មីនា។



















