ខ្មែរណូត

ស្វែងរក

  • PR

    ក្រុមហ៊ុន Cellcard គាំទ្រការបរិច្ចាគជូនកុមារនៅខេត្តកំពង់ចាម

    BY Khmernote Media July 8, 2019
    ក្រុមហ៊ុន Cellcard គាំទ្រការបរិច្ចាគជូនកុមារនៅខេត្តកំពង់ចាម

    រាជធានីភ្នំពេញ ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៩ ក្រុមហ៊ុន Cellcard បានចូលរួមជាមួយអង្គការមូលនិធិគំាទ្រកុមារ Children Support Foundation (CSF) ដែលជាគំរោងផ្តួចផ្តើមចុងក្រោយរបស់អង្គការនេះ នៅខេត្តកំពង់ចាម។

    អង្គការមូលនិធិគំាទ្រកុមារ បានជួយកុមាររាប់ពាន់នាក់ និងក្រុមគ្រួសារពួកគេជារៀងរាល់ឆ្នាំ និងដើរតួសំខាន់ក្នុងការជួយពង្រឹងផ្នែកអប់រំ ការរស់នៅ និងសុខភាព និងសុវត្ថិភាពសំរាប់អ្នកដែលខ្វះខាត។
    ក្រុមហ៊ុន បានបរិច្ចាគសម្ភារសិក្សាជូនសិស្សានុសិស្សនៅសាលាបឋមសិក្សា កណ្តាលកោះត្បូងដោយបានបង្កើតកម្មវិធីបរិច្ចាគតាមរយៈការដាក់ប្រកាសនៅតាមសាខាក្រុមហ៊ុន Cellcard និងបណ្តាសាខាផ្សារ Circle K នៅរាជធានីភ្នំពេញ។

    លោក Ian Watson នាយកប្រតិបត្តិ ក្រុមហ៊ុន Cellcard បាននិយាយថាកម្មវិធីនៅចុងសប្តាហ៍នេះគឺជាការចួលរួមចំណែកទំនួលខុសត្រូវសង្គមរបស់ក្រុមហ៊ុននៅឆ្នាំនេះ។

    លោកWatson បានបន្ថែមថា៖ «ពួកយើងចាប់អារម្មណ៍ក្នុងការពង្រឹងទំនាក់ទំនងនៅក្នុងខេត្តកំពង់ចាម ដែលពួកយើងគ្រោងនឹងរៀបចំកម្មវិធី Super Data Race»។ «ក្រុមរបស់យើងបានទៅដល់ទីនោះជួបសិស្សានុសិស្ស និងសាលា ហើយរកពីវិធីល្អៗក្នុងការជួយ និងទំនាក់ទំនងជាមួយសិស្សានុសិស្ស និងក្រុមគ្រួសារនៅក្នុងខេត្ត។ «ការងារនេះត្រូវបានធ្វើឡើងដោយ CSF ដែលបានចូលរួមបំផុសបំផុលហើយពួកយើងទន្ទឹងរង់ចាំការចូលរួមបន្ថែមទៀតនូវគំនិតផ្តួចផ្តើមនៅពេលអនាគត»។

    លោកនិយាយថា ក្រុមការងារ Cellcard សុខចិត្តចំណាយពេលថ្ងៃសៅរ៍របស់ពួកគេដើម្បីជួបជាមួយសិស្សានុសិស្ស ក្នុងនោះក៏មានដូចជាអ្នកដែលមានឥទ្ធិពលក្នុងបណ្តាញសង្គមគឺលោក Bunleng ដែលបានចូលរួមចែកសម្ភារសិក្សា និងបង្ហាញក្មេងៗពីរបៀបថតវីដេអូ និងការបង្ហោះលើបណ្តាញហ្វេសប៊ុក។

    កម្មវិធី នេះក៏មានការចួលរួមយ៉ាងខ្ពង់ខ្ពស់ក្រោមអធិបតីភាពអភិបាលរងខេត្តកំពង់ចាម បណ្តាអង្គការជាច្រើន និងអ្នកដឹកនាំនៅក្នុងសហគមន៍។

    អំពីអង្គការមូលនិធិគំាទ្រកុមារ

    អង្គការមូលនិធិគំាទ្រកុមារគឺជាអង្គការមិនរកប្រាក់ចំណូល ដែលមិនពាក់ព័ន្ធលើនយោបាយ និងសាសនាណាមួយឡើយ ហើយត្រូវបានបង្កើតឡើងនៅខែធ្នូ ឆ្នាំ២០០១ និងបានដំណើរការអស់រយៈពេលជាង១៧ឆ្នាំមកហើយ។ CSF ផ្តោតសំខាន់លើកុមារ និងយុវជន។ CSF ផ្តោតសំខាន់លើការតស៊ូមតិ ការទប់ស្កាត់ និងការការពារលើការយល់ដឹងពីមេរោគ HIV និងបញ្ហាសុខភាពផ្សេងៗទៀត និងមានថ្នាក់បណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងអាហារូបករណ៍ ជួយដល់សហគ្រិនខ្នាតតូច និងផ្សព្វផ្សាយសិទ្ធិកុមារ និងការថែទាំសុខភាពនៅក្នុងសហគមន៍សម្រាប់ឱពុកម្តាយដែលមានកុមារទន់ខ្សោយនិងកម្មវិធីយុវជន។ អង្គការមូលនិធិគំាទ្រកុមារត្រូវបានបង្កើតឡើងដោយក្រសួងមហាផ្ទៃតាមរយៈសេចក្តីប្រកាសលេខ ៣៤៤ ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០០៤។

    Share This Post:
    MPO4D jitutoto mpo4d Mpoplay