Huawei Y9 2019 ម៉ូដែលថ្មីបំផុត តម្លៃត្រឹមតែ 239ដុល្លារ និងថែមជូននាឡិកាឆ្លាតវៃ Huawei Band 3e ទៀតផង
- BY
- autoadmin
- July 8, 2019
កាលពីថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ២០១៩ ថ្មីៗនេះ ក្រុមហ៊ុន Huawei របស់ប្រទេសថៃ បានធ្វើសន្និសីទសារព័ត៌មានមួយ ដើម្បីបង្ហាញស្មាតហ្វូនត្រកូល Y-Series ថ្មីបំផុតរបស់ខ្លួន ដែលមានឈ្មោះថា Huawei Y9 2019 ។ អ្វីដែលជាលក្ខណៈពិសេសរបស់ម៉ូដែលនេះ គឺវាជាត្រកូលដំបូងបំផុតរបស់ Huawei ដែលមានកាមេរ៉ាមុខជាប្រភេទ Pop-up ទំហំ 16MP ច្បាស់ត្រជាក់ភ្នែក។ ចំណែកអេក្រង់ខាងមុខរបស់វាវិញគឺពេញល្អតែម្ដង ជាមួយនឹងទំហំ 6.59អ៊ីញ លាតស្អាត, គ្មានក្បាលឆក notch, គ្មានប្រជ្រុយ ដែលអំណោយផលចំពោះអតិថិជនចូលចិត្តការលេងហ្គេមកម្សាន្ដផ្សេងៗ។

ផ្នែកខាងក្រោយរបស់ Huawei Y9 2019 អមមកជាមួយនឹងកាមេរ៉ា ៣គ្រាប់ ប្រភេទលេន Ultra wide (16MP 8MP 2MP) ដែលសាកសមបំផុតសម្រាបអ្នកដែលស្រឡាញ់ការថតរូប។ សម្រាប់ Specs ខាងក្នុងរបស់វាមានដូចជា៖ Storage ផ្ទុកទំហំ 128GB, CPU Kirin 710F, RAM 4G, ថ្ម 4000mah, Fast Charge + USB type C ។ វាមានរហូតដល់ ៣ពណ៌ ឱ្យជ្រើសរើសដូចជា៖ ខ្មៅ (midnight black) បៃតង (emerald green) និងខៀវ (sapphire blue) ។ អតិថិជនរបស់ Huawei ក៏អាចកុម៉្មង់ទុកបានជាមួយនឹង Huawei Y9 2019 ចាប់ពីថ្ងៃទី ៦ ដល់ ១៤ ខែកក្កដា ក្នុងតម្លៃត្រឹមតែ 239 ដុល្លារអាមេរិក តែប៉ុណ្ណោះ និង FREE នាឡិកាឆ្លាតវៃ Huawei Band 3e ដែលមានតម្លៃស្មើនឹង 29 ដុល្លារអាមេរិក ៕







អត្ថបទ៖ លីដា
- Share This Post:






