ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    មនុស្ស ២៩នាក់ បានស្លាប់ ក្នុងហេតុការណ៍ដ៏រន្ធត់មួយ ដោយតៃកុងឡានងងុយដេក ហើយជ្រុលចង្កូតធ្លាក់ផ្លូវ

    BY autoadmin July 8, 2019
    មនុស្ស ២៩នាក់ បានស្លាប់ ក្នុងហេតុការណ៍ដ៏រន្ធត់មួយ ដោយតៃកុងឡានងងុយដេក ហើយជ្រុលចង្កូតធ្លាក់ផ្លូវ

    ឥណ្ឌា៖ មន្ដ្រីប៉ូលិសបាននិយាយថា យ៉ាងហោចណាស់មានមនុស្ស ២៩នាក់ បានស្លាប់ បន្ទាប់ពីរថយន្តក្រុងមួយគ្រឿងបានធ្លាក់ចេញពីលើផ្លូវអិក្សប្រេសវ៉េដ៏មមាញឹកបំផុតមួយរបស់ឥណ្ឌា និងចូលទៅប្រឡាយទឹក នៅថ្ងៃចន្ទ ទី៨ ខែកក្កដា នេះផ្ទាល់។ យោងតាមប៉ូលីសបានឱ្យដឹងថា អ្នកបើកបរត្រូវបានសង្ស័យថា បានដេកលក់មុនពេលរថយន្តដឹកទំនិញពីរជាន់មួយនេះបុកគ្នាជាមួយរបាំងទ្រូងផ្លូវ ហើយក៏បានធ្លាក់ចូលប្រឡាយទឹក នៅឯផ្លូតកាត់ Yamuna តភ្ជាប់គ្នាពីក្រុង Delhi និងក្រុង Agra ។

    រថយន្ដក្រុងនេះបានដឹកមនុស្សជាង ៥០នាក់ ពីតំបន់ Lucknow នៅភាគខាងជើងរដ្ឋ Uttar Pradesh ទៅកាន់រដ្ឋធានី Delhi នៅពេលគ្រោះថ្នាក់បានកើតឡើងនៅប្រហែលម៉ោង ៤ និង ១៥នាទីល្ងាច ចម្ងាយ ២០គីឡូម៉ែត្រ ពីខាងទីក្រុង Agra ។ វាបានធ្លាក់ពីលើផ្លូវកម្ពស់ជាង ១២ម៉ែត្រ ចូលទៅក្នុងប្រឡាយបង្ហូរទឹកមួយនៅខាងក្រោមផ្លូវ ធ្វើឱ្យខ្ទេចដំបូលរថយន្តទាំងស្រុងផងដែរ។ ប៉ូលីសបាននិយាយថា ពួកគេកំពុងរុករកបន្ថែម ប៉ុន្តែលំហូរទឹកធ្វើឱ្យការសង្គ្រោះ និងរុករកមានភាពស្មុគស្មាញ៕

    អត្ថបទ៖ លីដា

    Share This Post: