ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ឃាត់ខ្លួនជនជាតិកូរ៉េ២នាក់ ក្រោយយកប្រាក់ជាង២លានដុល្លារចូលកម្ពុជាតាមព្រលានយន្តហោះសៀមរាប

    BY Khmernote Media July 8, 2019
    ឃាត់ខ្លួនជនជាតិកូរ៉េ២នាក់ ក្រោយយកប្រាក់ជាង២លានដុល្លារចូលកម្ពុជាតាមព្រលានយន្តហោះសៀមរាប

    កាលពីថ្ងៃអាទិត្យ ទី០៧ ខែកក្កដា ឆ្នាំ២០១៩ កម្លាំងការិយាលយ័គយ និង រដ្ឋករប្រចាំ​អាកាសយានដ្ឋានអន្តរជាតិសៀមរាប បានធ្វើការឃាត់ខ្លួនជនជាតិកូរ៉េ២នាក់ដែលមកពីទីក្រុងហុងកុង ប្រទេសចិន ជាមួយលុយជាង២លានដុល្លារ​។

    ជនជាតិកូរ៉េទាំង២មានឈ្មោះ YOON WONG ភេទប្រុស កើតនៅឆ្នាំ១៩៨៦ PN: M54310302 និង SONG HYUNHOO ភេទប្រុស កើតនៅឆ្នាំ១៩៧៥ PN: M41060548។ មូលហេតុនៃការឃាត់ខ្លួនដោយសារតែបាននាំចូលប្រាក់ដុល្លាខុសច្បាប់ ចំនួន ២,២០០,០០០$ (ពីរលានពីរសែនដុល្លារអាមេរិក) ដែលបាននាំយកមកពីទីក្រុងហុងកុង ប្រទេសចិន។ ក្នុងនោះមាន ក្រដាសប្រាក់ ១០០$ ចំនួន ២១,៩០០សន្លឹក និង ក្រដាស់ប្រាក់ ៥០$ ចំនួន ២០០សន្លឹក។

    ជនជាតិកូរ៉េទាំង០២នាក់ខាងលើត្រូវបានប្រគល់ជូន ក្រុមប្រតិបត្តិការទី១ (សៀមរាប) នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី ចំណែកឯប្រាក់ដុល្លារចំនួន ចំនួន ២,២០០,០០០$ រក្សាទុកបណ្តោះអាសន្ននៅការិយាល័យគយនិងរដ្ឋករប្រចាំការក្នុងអាកាសយានដ្ឋានអន្តរជាតិសៀមរាប ដើម្បីបន្តនីតិវិធី៕

    ប្រភព៖ ស៊ន សុភ័ក្ត
    ដោយ៖ ណារ៉ែន

    Share This Post:
    MPO4D jitutoto mpo4d Mpoplay