ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ឥណ្ឌូនេស៊ីនឹងបញ្ជូនកាកសំណល់ចំនួន ២១០តោន ទៅអូស្ត្រាលីវិញ ព្រោះវាមានលាយទាំងសំរាមគ្រោះថ្នាក់មកជាមួយ

    BY autoadmin July 9, 2019
    ឥណ្ឌូនេស៊ីនឹងបញ្ជូនកាកសំណល់ចំនួន ២១០តោន ទៅអូស្ត្រាលីវិញ ព្រោះវាមានលាយទាំងសំរាមគ្រោះថ្នាក់មកជាមួយ

    ឥណ្ឌូនេស៊ីបាននិយាយនៅថ្ងៃអង្គារនេះថា ខ្លួននឹងបញ្ជូនសំរាមជាង ២១០តោន ទៅប្រទេសអូស្រ្តាលីវិញ ខណៈប្រទេសអាស៊ីអាគ្នេយ៍មួយនេះបានប្រឆាំងដាច់ខាតថា នឹងមិនធ្វើជាមូលដ្ឋានបម្រើឱ្យការចាក់សំរាមសម្រាប់របស់បរទេសនោះទេ។ អ្នកនាំពាក្យរបស់ភ្នាក់ងារគយខាងកើតរបស់កោះជ្វាបានប្រាប់ AFP ថា កុងតឺន័រផ្ទុកសំរាមចំនួន ៨ ដែលពួកគេរឹបអូសបាននៅក្នុងទីក្រុង Surabaya គួរតែមានតែសំរាមប្រភេទក្រដាសប៉ុណ្ណោះ ប៉ុន្តែអាជ្ញាធរបានរកឃើញថា វាមានទាំងសម្ភារៈគ្រោះថ្នាក់ និងសំរាមក្នុងផ្ទះមកជាមួយ រួមទាំងដបផ្លាស្ទិក និងផ្លាស្ទីកខ្ចប់ ក្រណាត់ កន្ទបទារក កាកសំណល់អេឡិចត្រូនិច និងសំបកកំប៉ុង។

    ទីភ្នាក់ងារនេះក៏បានឱ្យដឹងក្នុងសេចក្តីថ្លែងការណ៍ដាច់ដោយឡែកមួយកាលពីថ្ងៃចន្ទថា បន្ទាប់ពីការត្រួតពិនិត្យរួច ក្រសួងបរិស្ថានរបស់ប្រទេសឥណ្ឌូនេស៊ីបានផ្តល់អនុសាសន៍ថា «ធាតុទាំងនេះត្រូវតែនាំចេញទៅវិញ»។ ការនាំចេញទៅវិញត្រូវបានធ្វើឡើង ដើម្បីការពារបរិយាកាសរបស់ឥណ្ឌូនេស៊ី និងសាធារណៈ ជាពិសេសនៅក្នុងកោះជ្វាខាងកើត ចេញពីកាកសំណល់ B3 ។ កាកសំណល់ B3 នេះគឺសំដៅទៅលើសម្ភារៈគ្រោះថ្នាក់ និងពុល៕

    អត្ថបទ៖ លីដា

    Share This Post: