ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    Instagram បញ្ចេញមុខងារថ្មីពីរដើម្បីប្រឆាំងការគំរាមតាមប្រព័ន្ធអុីនធឺណិត (Online Bullying)

    BY Khmernote Media July 9, 2019
    Instagram បញ្ចេញមុខងារថ្មីពីរដើម្បីប្រឆាំងការគំរាមតាមប្រព័ន្ធអុីនធឺណិត (Online Bullying)

    ការគំរាមតាមប្រព័ន្ធអុីនធឺណិតដោយប្រើបណ្ដាញសង្គមគឺជាបញ្ហាស្មុគស្មាញមួយ អស់រយៈពេលជាច្រើនឆ្នាំមកហើយ ប៉ុន្តែពេលនេះក្រុមហ៊ុន Instagram បានប្រើប្រាជ្ញាសិប្បនិម្មិត (AI) ដើម្បីកាត់បន្ថយការគំរាមកំហែងក្នុងការបញ្ចេញមតិ ដែលអាចបង្កគ្រោះថ្នាក់ដល់អ្នកប្រើប្រាស់ ជាពិសេសអ្នកប្រើប្រាស់ក្នុងវ័យជំទង់។

    មុខងារថ្មីនេះមានតួនាទីសម្រាប់ជូនដំណឹងឱ្យអ្នកប្រើប្រាស់គិតឡើងវិញ មុននឹងបញ្ចេញមតិដែលមិនសមរម្យណាមួយ។ នេះជាវិធីដើម្បីកន្ត្រាក់អារម្មណ៍ អ្នកប្រើប្រាស់ថា មតិរបស់គេគឺមិនសមរម្យ។ មុខងារថ្មីមួយទៀតគឺអាចឱ្យអ្នកប្រើ ដាក់ការកំណត់ (Restrict) ទៅលើកគណនីណាដែលអ្នកពុំចូលចិត្ត។ មតិទាំងឡាយណាដែលលោកអ្នកទទួលបានពីគណនីនោះ នឹងមិនត្រូវបានមើលឃើញដោយអ្នកដ៏ទៃឡើយ លើកលែងតែលោកអ្នកអនុញ្ញាត៕

    ប្រភព៖ Anti Cyber Crime Department
    ដោយ៖ ណារ៉ែន

    Share This Post:
    MPO4D jitutoto mpo4d Mpoplay