វិធីងាយៗដើម្បីដោះស្រាយបញ្ហាស្បែកដែលទទួលរងការខូចខាតដោយសារតែពន្លឺព្រះអាទិត្យ
ជិតដល់រដូវក្ដៅហើយមែនទេ នារីៗដែលចូលចិត្តហាលថ្ងៃនៅពេលរដូវក្ដៅរឺក៏ស្បែកខូចដោយសារតែកម្ដៅថ្ងៃហើយពិបាកក្នុងការស្លៀកពាក់ ដោយក្លាចខ្មាស់គេដោយសារតែស្នាមទាំងនោះ គួតែឈប់ខ្វល់ទៀតទៅ។ ដោយយើងគ្រាន់តែអនុវត្តន៍វិធីងាយៗទាំងនេះ និងធ្វើឲ្យស្បែកមកជាសភាពដើមជាមិនខាន៖
១. ទឹកឃ្មុំជាមួយនឹងផ្លែហ្ហុង៖ អ្នកគ្រាន់តែយកផ្លែល្ហុងមកកិនឲ្យសព្វ ហើយលាយជា មួយនឹងទឹកឃ្មុំជាការស្រេច។ នៅពេលដែលលាយសព្វហើយ យកមកលាបលើស្បែកកន្លែងដែលមានស្នាមកម្ដៅថ្ងៃ និងទុករយៈពេល ៣០នារីរួចចាំលាងទឹកចេញ។

២. ទឹកដោះគោយ៉ាអួ និងប៉េងប៉ោះ៖ ដោយគ្រាន់តែយកទឹកដោះគោយ៉ាអួ និងប៉េងប៉ោះ លាយចូលគ្នាមួយមុខមួយស្លាបព្រាជាការស្រេច។ ពេលដែលយកមកលាបកន្លែងដែលស្បែកមានបញ្ហាបន្ទាប់ពីកន្លះម៉ោង រួចមកលាងសម្អាតវាចោល។
៣. ស្ពៃក្ដោប៖ វិធីនេះគឺមានភាពងាយស្រួលបំផុត ដោយគ្រាន់តែយកស្ពៃក្ដោបមួយចំនួនមកបិទពីលើស្បែកដែលខូចទុករយៈពេល ២០នាទី និងអនុវត្តន៍ជារៀងរាល់ថ្ងៃអ្នកនឹងសម្គាល់នូវលិទ្ធផលដ៏ល្អប្រសើរ។

អត្ថបទ៖ Sai
ប្រភព៖ timesofindia