ព័ត៌មានជាតិ
ឯកឧត្តម គួច ចំរើន កំណត់យកថ្ងៃទី១៣ ខែកក្កដា បេីកយុទ្ធនាការប្រមូលកាកសំណល់ចេញពីខេត្តព្រះសីហនុ
BY Khmernote Media
July 9, 2019
ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ កំណត់យកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៩ បេីកយុទ្ធនាការប្រមូលកាកសំណល់ចេញពីខេត្តព្រះសីហនុ។ ឯកឧត្តមបានសរសេរនៅលើហ្វេសប៊ុករបស់លោកនៅរសៀលថ្ងៃទី០៩ ខែកក្កដា នេះថា៖
“ក្រោយការប្រជុំពិភាក្សាអំពីការប្រមូលកាកសំណល់កាលពីព្រឹកមិញនៅសាលាក្រុងព្រះសីហនុ យេីងបានកំណត់យកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៩ ខាងមុខ បេីកយុទ្ធនាការប្រមូលកាកសំណល់ចេញពីខេត្តព្រះសីហនុ សូមបងប្អូនប្រជាពលរដ្ឋក្នុងក្រុងព្រះសីហនុទាំងអស់ ចូលរួមក្នុងយុទ្ធនាការនេះឱ្យបានគ្រប់ៗគ្នា”។ គួររំលឹកថានៅក្នុងខេត្តព្រះសីហនុ សំរាមដែលត្រូវបានបង្កើតឡើងប្រចាំថ្ងៃមានប្រមាណ ៧០០ តោន ចំនួននេះមានការកើនឡើងដោយសារតែកំណើនប្រជាជនកាន់តែកើនឡើងនិងនិងការផ្លាស់ប្តូរឥរិយាបថរបស់ប្រជាពលរដ្ឋលើការវេចខ្ចប់ទំនិញ៕



