ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ទៀតហើយ! ចាប់កឺកឺ៣នាក់ ក្រោយយកលុយ៩០មុឺនដុល្លារចូលស្រុកខ្មែរ តាមព្រលានយន្តហោះអន្ដរជាតិភ្នំពេញ

    BY Khmernote Media July 10, 2019
    ទៀតហើយ! ចាប់កឺកឺ៣នាក់ ក្រោយយកលុយ៩០មុឺនដុល្លារចូលស្រុកខ្មែរ តាមព្រលានយន្តហោះអន្ដរជាតិភ្នំពេញ

    កាលពីល្ងាចថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៩ម្សិលមិញនេះកម្លាំងការិយាល័យគយ នៅព្រលានយន្ដហោះអន្ដរជាតិភ្នំពេញ សហការជាមួយកម្លាំងនគរបាលអន្ដោប្រវេសន៍ ប៉ុស្ដិ៍ច្រកទ្វារអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ បានចាប់ខ្លួនជនជាតិចិនចំនួន៣នាក់ ក្រោយនាំលុយចូលមកប្រទេសកម្ពុជាចំនួន៩០មុឺនដុល្លារ ដោយគ្មានប្រភពច្បាស់លាស់។

    ជនជាតិចិនទាំង៣ដែលសមត្ថកិច្ចបានឃាត់ខ្លួន មានឈ្មោះ Huang Canming អាយុ២៧ឆ្នាំ និង ឈ្មោះ Yang Yongwei អាយុ២៦ឆ្នាំ អ្នកទាំង២ចាកចេញពីទីក្រុងហុងកុងមកអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ តាមជើងយន្ដហោះលេខ LQ971 ចំណែកឯឈ្មោះ Zizheng Zheng អាយុ៣២ឆ្នាំ ជាអ្នកចាំទទួលនៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ។

    ក្រោយពីត្រួតពិនិត្យ រកឃើញក្រដាសប្រាក់ដាក់ក្នុងកាបូបយួរដៃចំនួន៣វ៉ាលី ដែលមានទឹកប្រាក់សរុប ៩០០,០០០ដុល្លារ ដោយអ្នកដំណើរមិនបានប្រកាសជូនដំណឹងដល់មន្ដ្រីគយ និងរដ្ឋាករ លើលិខិតរាយការណ៍គយនោះឡើយ។ ការនាំចូលក្រដាសប្រាក់ទាំងនេះមានចំនួនច្រើន មិនមានប្រភពច្បាស់លាស់ និងមិនបង្ហាញពីគោលដៅច្បាស់លាស់របស់ប្រាក់ ទើបការិយាល័យត្រួតពិនិត្យគយអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ បានសម្រេចឃាត់ខ្លួនតែម្ដង៕

    ប្រភព៖Chhay Bunnarith

    Share This Post:
    MPO4D jitutoto mpo4d Mpoplay