ខ្មែរណូត

ស្វែងរក

  • រថយន្ត

    ចុងឆ្នាំនេះ ថៃលែងឲ្យមានការនាំចូលរថយន្តមួយទឹកចូលប្រទេសខ្លួនទៀតហើយ

    BY Khmernote Media July 10, 2019
    ចុងឆ្នាំនេះ ថៃលែងឲ្យមានការនាំចូលរថយន្តមួយទឹកចូលប្រទេសខ្លួនទៀតហើយ

    ថៃ៖ រដ្ឋាភិបាលថៃតាមរយៈក្រសួងពាណិជ្ជកម្មបានប្រកាសជាសាធារណៈថា ចាប់ពីថ្ងៃទី០៩ ខែឆ្នូ ឆ្នាំ២០១៩ នេះតទៅ រដ្ឋាភិបាលនឹងឈប់អនុញ្ញាតឲ្យមានការនាំរថយន្តជជុះ ឬរថយន្តមួយទឹកចូលមកក្នុងប្រទេសថៃទៀតហើយ។ ការស​ម្រេចមួយនេះត្រូវបានធ្វើឡើងក្រោមហេតុផលសំខាន់ៗមួយចំនួនដូចជា ដើម្បីលុបបំបាត់ការគេងបន្លំ ភាពមិនប្រក្រតី អំពើពុករលួយ កាត់បន្ថយការបំពុលបរិស្ថាន និងសុវត្ថិភាពលើដងផ្លូវជាដើម។ បើតាមលោក Adul Chotinisakorn ប្រធាននាយកដ្ឋានពាណិជ្ជកម្មអន្តរជាតិថៃបានបញ្ជាក់ឲ្យដឹងថា ក្នុងមួយឆ្នាំៗមានការនាំចូលរថយន្តមួយទឹកខុសច្បាប់ចូលក្នុងប្រទេសថៃប្រមាណជា ១,០០០ គ្រឿង។

    ភាពខុសប្រក្រតីនៃការនាំចូលរថយន្តទាំងនេះអាចកើតឡើងក្នុងរូបភាពដូចជា ជនខិលខូចបានបន្លំឯកសារអំពីតម្លៃរថយន្ត (ដាក់តម្លៃថោក) ដើម្បីគេចពីការបង់ពន្ធ នាំចូលរថយន្តដែលគ្មានសុវត្ថិភាពតែមានលិខិតបញ្ជាក់ថារថយន្តនៅមានគុណភាពល្អនៅឡើយ រថយន្តចាស់ៗមួយចំនួនបង្កឲ្យមានផ្សែងពុលយ៉ាងច្រើន ហើយរថយន្តមួយចំនួនគឺជាប់ពាក់ព័ន្ធជាមួយនឹងករណីគ្រឿងញៀន និងការលាងលុយកខ្វក់ជាដើម។ ដើម្បីលុបបំបាត់ បញ្ហាទាំងនេះហើយ ទើបរដ្ឋាភិបាលសម្រេចហាមឃាតមិនឲ្យមានការនាំចូលរថយន្តមួយទឹកនេះតែម្តង៕

    អត្ថបទ៖ ភក្តី

    Share This Post:
    MPO4D jitutoto mpo4d Mpoplay