ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    គួរឱ្យអស់សំណើចមែន! បុរសម្នាក់ខំគេចប៉ូលីសមកជាយូរ ប៉ុន្តែបែរជាត្រូវប៉ូលីសក្របួចចាប់បានដោយសារតែសំឡេងផោមទៅវិញ

    BY autoadmin July 11, 2019
    គួរឱ្យអស់សំណើចមែន! បុរសម្នាក់ខំគេចប៉ូលីសមកជាយូរ ប៉ុន្តែបែរជាត្រូវប៉ូលីសក្របួចចាប់បានដោយសារតែសំឡេងផោមទៅវិញ

    បើយោងតាមសារព័ត៌មាន ​USA Today បានឱ្យដឹងថា បុរសជាអ្នកប្រើប្រាស់គ្រឿងញៀនម្នាក់ បានព្យាយាមពួនលាក់ខ្លួននៅឯរដ្ឋ Missouri របស់សហរដ្ឋអាមេរិក ប៉ុន្តែអ្វីដែលគួរឱ្យអស់សំណើចគឺថា គាត់ត្រូវបានប៉ូលីសចាប់ខ្លួនបានដោយសារសំឡេងផោមទៅវិញ។ វាមិនត្រូវបានគេបញ្ជាក់នោះទេថាគាត់រត់ពួនទៅទីណាខ្លះ ប៉ុន្តែប្រភពដដែលនិយាយថា ដោយសារតែគាត់ប្រើប្រាស់គ្រឿងញៀន ហើយរត់ចោលការងារទើបពួកមន្ដ្រីតាមស្វែងរកគាត់បែបនេះ។

    ហេតុការណ៍នេះត្រូវបានរាយការណ៍ដោយការិយាល័យតម្រួតខោនធីនៅលើបណ្តាញហ្វេសប៊ុក ដោយមានភ្ជាប់ជាមួយនឹង Caption ថា៖ «ប្រសិនបើមានដីកាឃាត់ខ្លួនដើម្បីតាមចាប់ខ្លួនរបស់អ្នក ប៉ូលីសនឹងតាមស្វែងរកអ្នក ហើយបើអ្នកផោមយ៉ាងខ្លាំងបែបនេះ វានឹងបង្ហាញផ្លូវថាអ្នកពួននៅទីណា។ វាជាថ្ងៃ [poop emoji] របស់អ្នក»។ ពួកគេបានផុសបែបកំប្លែងនេះជាមួយនឹងពាក្យបញ្ចប់ #ItHappened ទៀតផង។

    សូម្បីតែគណនី Twitter ផ្លូវការរបស់ទីក្រុង Liberty ក៏បានសរសេរបែបកំប្លែងថា៖ «នាយកដ្ឋានប៉ូលីសក្រុង Liberty មានការភ្ញាក់ផ្អើល ដែលបានឃើញឧបទ្ទវហេតុនេះ ដែលវាបានធ្វើឱ្យមានក្លិនស្អុយ ប៉ុន្តែជាសំណាងល្អគ្មាននរណាម្នាក់រងរបួសក្នុងអំឡុងពេលចាប់ខ្លួននោះទេ»៕

    អត្ថបទ៖ លីដា

    Share This Post: