ទើបចេញពីគុកមិនទាន់បាន១ខែស្រួលបួលផង អត់រាងចាលមករកស៊ីគ្រឿងញៀនទៀត
ភ្នំពេញ៖ ដោយអនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ កំលាំងជំនាញខណ្ឌ និងប៉ុស្តិ៍ក្រោមការដឹកនាំផ្ទាល់ពីលោកវរសេនីយ៍ឯក យឹម សារ៉ាន់ អធិការនគរបាលខណ្ឌពោធិ៍សែនជ័យបានបើកការស្រាវជ្រាវជាប់ជាប្រចាំចំពោះមុខសញ្ញាប្រព្រឹត្តបទល្មើសគ្រប់ប្រភេទ ជាក់ស្តែងនៅ ព្រឹកថ្ងៃទី ១២ កក្តដា ឆ្នាំ២០១៩ វេលាម៉ោង៩និង០០ព្រឹក ចំណុចផ្ទះជួលគ្មានលេខ ភូមិប៉ប្រកខាងត្បូង សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ ។
លោកអធិការដែលដឹកនាំក្នុងប្រត្តិបត្តិការណ៍ផ្ទាល់ បានឲដឹងទៀតថាជនសង្ស័យទី១ ឈ្មោះ ពេជ្រ ប៊ុនសេង ហៅម៉ាប់ ភេទប្រុសអាយុ ៣០ឆ្នាំ ទើបចេញពីគុកថ្ងៃទី២៨ ខែ មិថុនា២០១៩ ស្នាក់នៅផ្ទះជួល ភូមិប៉ប្រកខាងត្បូង សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតភូមិជម្ពូវ័ន សង្កាតចោមចៅ ជនសង្ស័យទី២ ឈ្មោះ សុខ ធាវី ភេទស្រីអាយុ ៥០ មុខរបរនៅផ្ទះមើលកូនតូច ស្នាក់នៅជាមួយគ្នា ភូមិប៉ប្រកខាងត្បូង សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ។
វត្ថុតាងដកហូតបាន៖ ក្រាមសថ្លាចំនួន៥ កញ្ចប់ធំល្មម សង្ស័យជាសារធាតុញៀន ។ បច្ចុប្បន្នជនសង្ស័យបានបញ្ចូនមកកាន់ ផ្នែកជំនាញ នៃអធិការដ្ឋាន នគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីសួរនាំ និងឃុំខ្លួនជាបណ្តោះអាសន្ន រងចាំឡើងតុលារការចាត់ការតាមនិតិវិធី៕

ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

