ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    បុរសម្នាក់ស្ទើរតែខ្វាក់ភ្នែកម្ខាង ដោយសារតែទម្លាប់ចូលងូតទឹក ហើយភ្លេចដោះលែនភ្នែកចេញ

    BY autoadmin July 12, 2019
    បុរសម្នាក់ស្ទើរតែខ្វាក់ភ្នែកម្ខាង ដោយសារតែទម្លាប់ចូលងូតទឹក ហើយភ្លេចដោះលែនភ្នែកចេញ

    បុរសម្នាក់ត្រូវបាត់បង់ភ្នែកម្ខាង ដោយសារតែប៉ារ៉ាស៊ីតម្យ៉ាងបានចូលវាយប្រហារភ្នែកខាងស្ដាំរបស់គាត់ បន្ទាប់ពីគាត់បានចូលងូតទឹក និងភ្លេចដោះលេនភ្នែកចេញ។ បុរសម្នាក់នោះឈ្មោះ Nick Humphreys អាយុ ២៩ឆ្នាំ រស់នៅក្នុងក្រុង Shrewsbury នៃរដ្ឋ Shropshire របស់អង់គ្លេស គាត់មិនបានដឹងថា វាមានភាពគ្រោះថ្នាក់ប៉ុណ្ណានោះទេ នៅពេលដែលគាត់តែងតែភ្លេចដោះវាចេញ។ វាជាទម្លាប់របស់គាត់ដែលតែងតែភ្លេចដោះលែនភ្នែកចេញ ហើយវាបានប្រែជាទុក្ខទោសដល់គាត់ ចាប់តាំងពីខែមករា ឆ្នាំ២០១៨ តរៀងមក។

    ក្រោយមកគាត់បានកត់សម្គាល់ឃើញថា ភ្នែករបស់គាត់មានការឈឺចាប់ ហើយគាត់បានព្យាយាមគ្រប់គ្រងវាដោយប្រើទឹកថ្នាំបន្តក់ភ្នែក និងស្វែងរកការធ្វើតេស្ដរកមើលការរលាកពីគ្រូពេទ្យភ្នែក។ ជាលទ្ធផលគាត់ពិតជាមានមេរោគក្នុងភ្នែកពិតមែន ដោយមេរោគនោះមានឈ្មោះថា Acanthamoeba keratitis ជាប្រភេទមេរោគកម្រ ហើយវាជាប្រភេទប៉ារ៉ាស៊ីតតូចៗដែលមាននៅក្នុងទឹក និងងាយឆ្លងចូលទៅក្នុងភ្នែកនៅពេលដែលភ្នែកមានការរយះ ហើយជាធម្មតាលែនភ្នែកគឺជាដើមហេតុនៃការឆ្លងនេះ។

    រហូតមកដល់ខែមីនា ឆ្នាំ២០១៨ លោក Nick Humphreys ក៏ស្រាប់តែមានបញ្ហាមើលមិនឃើញតែម្ដង ចំពេលគាត់កំពុងតែបើរបរ ហើយតាំងពីពេលនោះមកគាត់មិនបានជាសះស្បើយវិញនោះទេ។ ការឈឺចុកចាប់រយៈពេល ១៨ខែ មកនេះបានជះឥទ្ធិពលយ៉ាងខ្លាំងទៅលើសុខភាពផ្លូវចិត្តរបស់លោក Humphreys ខណៈដែលលោកព្យាយាមតស៊ូជាមួយនឹងភ្នែកដែលបានខូច និងស្ទើរតែត្រូវវះកាត់ចេញរបស់គាត់។ មកទល់ពេលនេះគាត់ទទួលបានការវះកាត់ ២ដង រួចហើយដែរ ហើយគាត់ក៏កំពុងរង់ចាំការវះកាត់កែវភ្នែកដែលនឹងមកដល់ឆាប់ៗនេះ។ សង្ឃឹមថាភ្នែករបស់គាត់នឹងអាចមើលឃើញវិញ ហើយនេះចាត់ទុកថាជាមេរៀនមួយដែលអ្នកទាំងអស់គ្នាគួរតែប្រយ័ត្ន៕

    អត្ថបទ៖ លីដា

    Share This Post: