ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ឆាបឆេះអគារខនដូរនៅហូជីមិញ សម្លាប់មនុស្សទាំងក្មេងទាំងចាស់ជាង១០នាក់

    BY Khmernote Media March 24, 2018
    ឆាបឆេះអគារខនដូរនៅហូជីមិញ សម្លាប់មនុស្សទាំងក្មេងទាំងចាស់ជាង១០នាក់

    វៀតណាម៖ យ៉ាងហោចណាស់មនុស្ស១៣នាក់បានស្លាប់បាត់បង់ជីវិត ក្នុងនោះមានក្មេងតូចៗ២នាក់ផងដែរ និងជិត៣០នាក់ទៀតរងរបួស ដោយសារតែហេតុការណ៍ឧបទ្ទវហេតុគ្រោះអគ្គិភ័យឆាបឆេះអគារខនដូរកំពស់២០ជាន់កាលពីព្រឹកថ្ងៃសុក្រ ម្សិលមិញនេះ។ យោងតាមប្រភពព័ត៌មានពីវៀតណាមបានឲ្យដឹងថា ជនរងគ្រោះបានស្លាប់ដោយសារតែថប់ខ្យល់ដកដង្ហើម និងលោតពីលើអគារ ដើម្បីគេចពីគ្រោះអគ្គិភ័យ។

    គ្រោះអគ្គិភ័យនោះបានកើតឡើងវេលាម៉ោងជាង១រំលងអាធ្រាត្រឈានចូលថ្ងៃទី២៣ ហើយស្ថិតនៅអគារខនដូរ Carina Plaza ស្ថិតនៅទីក្រុងហូជីមិញ ដែលអគារនោះមានប្រជាជនរស់នៅជាង៧០០គ្រួសារ។

    អាជ្ញាធរក្នុងតំបន់បានឲ្យដឹងថា ក្មេងប្រុស២នាក់ ដែលបានស្លាប់បាត់បង់ជីវិតនោះគឺមានអាយុ៣ឆ្នាំម្នាក់ និង៥ឆ្នាំម្នាក់។ អាជ្ញាធរបានបន្ថែមទៀតថា ស្ត្រីម្នាក់ និងកូនប្រុសត្រូវបានគេរាយការណ៍ថាបានស្លាប់បាត់បង់ជីវិត ដោយសារតែធ្លាក់ពីលើអគារជាន់ទី១៩។ ចំណែកឯមូលហេតុនៃការឆាបឆេះគេនៅមិនទាន់កំណត់បាននោះទេ៕

    អត្ថបទ៖ សេម
    ប្រភព៖ time

    Share This Post:
    MPO4D jitutoto mpo4d Mpoplay