ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ចៅប្រុសលុតជង្គង់ យំសុំទោសជីដូន បន្ទាប់ពីធ្វើសកម្មភាពឆក់ទូរស័ព្ទដៃនារីម្នាក់បានសម្រេច តែត្រូវអាវុធហត្ថខណ្ឌដង្កោល្បាត ប្រដេញចាប់បាន

    BY Khmernote Media July 12, 2019
    ចៅប្រុសលុតជង្គង់ យំសុំទោសជីដូន បន្ទាប់ពីធ្វើសកម្មភាពឆក់ទូរស័ព្ទដៃនារីម្នាក់បានសម្រេច តែត្រូវអាវុធហត្ថខណ្ឌដង្កោល្បាត ប្រដេញចាប់បាន

    ទម្រាំដឹងខ្លួនខុស ត្រូវមានទោសចូលគុកទៅហើយ!ជនសង្ស័យ២នាក់ ត្រូវសមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនទៅដល់ពន្ធនាគារព្រៃស កាលពីព្រឹកមិញថ្ងៃទី12 ខែកក្កដា ឆ្នាំ2019 បន្ទាប់ពីពួកគេទាំង02នាក់ បានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីនារីម្នាក់បានសម្រេចហើយព្យាយាមជិះម៉ូតូគេចខ្លួន កាលពីវេលាម៉ោង៧ និង២០នាទី ព្រឹកថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៩ ស្ថិតនៅផ្លូវបេតុងភូមិរលួស សង្កាត់ជើងឯក ខណ្ឌដង្កោ និងត្រូវបានអាវុធខណ្ឌដង្កោ ប្រដេញចាប់បាន បញ្ជួនទៅកាន់កងរាជអាវុធហត្ថក្រុងភ្នំពេញ កសាងសំណុំរឿង ទៅតុលាការចាត់ការតាមនិតិវិធីច្បាប់ជាបន្ត។

    ជនសង្ស័យទី១ឈ្មោះមឿនសុវណ្ណ ផាកភុង អាយុ១៨ឆ្នាំមុខរបរសន្តិសុខ ស្នាក់នៅភូមិរការសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យទី២ឈ្មោះសាត សុខឌីណា អាយុ១៩ឆ្នាំមុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិទួលសំបូរ សង្កាត់ព្រៃវែង
    ខណ្ឌដង្កោ។ ចំណែកនារីរងគ្រោះឈ្មោះសារិន ស្រីលាភ អាយុ២០ឆ្នាំមុខបរបុក្គលិកក្រុមហ៊ុនស្នាក់នៅភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ។

    ដំបូងឡើយ នៅមុនពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូម៉ាកCLiCKពណ៍ក្រហមពាក់ស្លាកលេខ ភ្នំពេញ 1R- 7281ចេញពីភូមិម័លសង្កាត់ដង្កោទៅភូមិស្រុកចែកសង្កាត់ជើងឯកជិះតាមផ្លូវ២១៧ជិះពីជើងទៅត្បួង ពេលដែលជិះមកពាក់កណ្ដាលផ្លូវស្រាប់តែប្ដីរបស់គាត់បានខលទូរស័ព្ទមក ហើយនាងក៏បានឈប់ម៉ូតូដកទូរស័ព្ទមកនិយាយតែមិនទាន់បាននិយាយផង ស្រាប់តែលិចមុខជនសង្ស័យ២នាក់ជិះម៉ូតូម៉ាកCLiCKពណ៍ក្រហមពាក់ស្លាកលេខ ភ្នំពេញ1FL-0463 ជិះមកពីក្រោយរួចក៏ធ្វើសភាពឆក់ទូរស័ព្ទហើយជិះម៉ូតូគេចខ្លួនតែពេលនោះនាងបានស្រែកថាចោរៗហើយបានជិះម៉ូតូដេញតាម ភ្លាមៗនោះដែរកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌដង្កោល្បាតក្នុងមូលដ្ឋានបានឃើញ ក៏ប្រដេញតាមចាប់បានទាំង02នាក់តែម្តង។

    ក្រោយពេលដឹងថាធ្វើខុស ជនសង្ស័យម្នាក់បានលុតជង្គង់ ទ្រហ៊ោយំសុំទោសជីដូន ដែលធ្វើជាអាណាព្យាបាលជំនួសឪពុកម្តាយដែលស្លាប់បាត់ ទាំងសោកស្តាយនូវកំហុសរបស់ខ្លួន គួរឲ្យអាណិតអាសូរ តែក៏មិនអាចរួចផុតពីការទទួលទោសចំពោះទង្វើរបស់ខ្លួនបានឡើយ៕ ប្រភព៖ PhnomPenhGRK

    Share This Post:
    MPO4D jitutoto mpo4d Mpoplay