ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ផលិតកររឿង ‘IT’ បង្ហើបថា កំពុងថតភាពយន្តរន្ធត់ថ្មីនិយាយពី ‘Momo Challenge’ ដែលកំពុងតែល្បីល្បាញ

    BY autoadmin July 13, 2019
    ផលិតកររឿង ‘IT’ បង្ហើបថា កំពុងថតភាពយន្តរន្ធត់ថ្មីនិយាយពី ‘Momo Challenge’ ដែលកំពុងតែល្បីល្បាញ

    Momo ដែលធ្លាប់ប្រឈមមុខនឹងបញ្ហាបង្កការភ័យខ្លាចដល់កុមារ និងឪពុកម្តាយរបស់ពួកគេកាលពីប៉ុន្មានខែថ្មីៗនេះ កំពុងប្រែខ្លួនទោជាខ្សែភាពយន្តបែបរន្ធត់ឆាប់ៗនេះ។ ដោយក្រុមហ៊ុន Orion Pictures នឹងសហការជាមួយផលិតកម្ម Vertigo Entertainment របស់លោក Roy Lee និងផលិតករ Takashige Ichise ដើម្បីផលិតខ្សែភាពយន្តដោយផ្អែកលើ Momo នេះ។

    គួររំលឹកដែរថា វិចិត្រករជប៉ុនលោក Keisuke Aisawa ជាអ្នកបង្កើតតុក្កតា Momo ហើយវាមានឈ្មោះដើមថា «មេបក្សី» ដែលជាផ្នែកមួយនៃការតាំងពិពណ៌សាលរូបភាពកាលពី ឆ្នាំ២០១៦ នៅទីក្រុងតូក្យូ។ ២ឆ្នាំ ក្រោយមករូបភាពគួរឱ្យចម្លែក និងគួរឱ្យរំខានរបស់វា បានលេចឡើងនៅលើអ៊ិនធឺរណែត ដោយមានឈ្មោះថា «Momo» ជាមួយនឹងពាក្យចចាមអារាមដែលចោទថា វាបានធ្វើឱ្យកុមារ និងក្មេងជំទង់ ស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់៕

    អត្ថបទ៖ លីដា

    Share This Post: